ខេត្តតាកែវ ជាប់​ចំណាត់​លេខ​៣​លើ​វិស័យ​កសិកម្ម​

ថ្ងៃអង្គារ 21 កក្កដា 2020, 9:35

​ខេត្តតាកែវ ដែនដី​រាជធានី​នគរ​គោក​ធ្លោ​ក គឺជា​ដែនដី​មាន​សក្តានុពល​មួយ​លើ​វិស័យ​កសិកម្ម ហើយ​ខេត្ត​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​លើ​វិស័យ​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង​។ នេះ​បើតាម​ប្រសាសន៍​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា ខេត្តតាកែវ ជា​ខេត្ត​មួយ​ដែលមាន​ប្រជាជន​សរុប ១,០១៤,៤៧៣​នាក់ ក្នុងនោះ ស្ត្រី ៥១៨,៨៨០​នាក់ ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៩% ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម ធ្វើស្រែ​ចម្ការ នេសាទ​ត្រី និង​ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​។​

 

​ឯកឧត្តម​បន្ថែមថា ខេត្តតាកែវ​មាន​ផ្ទៃដី​សម្រាប់​ផលិតកម្ម​កសិកម្ម​ចំនួន ២៦៤,០០០​ហិកតា ក្នុងនោះ​ផ្ទៃដី​ស្រូវ​រដូវវស្សា​មាន​ចំនួន ១៨០,០០០​ហិកតា ស្រូវ​រដូវប្រាំង​ចំនួន ៨,០០០​ហិកតា និង​ផ្ទៃដី​ចម្ការ​ចំនួន ៤,០០០​ហិកតា៕

ខេត្តតាកែវ ជាប់​ចំណាត់​លេខ​៣​លើ​វិស័យ​កសិកម្ម​

PLB Banner on article detail

អត្ថបទពេញនិយម