កម្មវិធី​ដំណើរ​ឆ្ពោះទៅរក​ការផ្គត់ផ្គង់​កសិកម្ម​ក្នុងស្រុក ក្នុង​ស្ថាន​ការ​កូ​វីដ​១៩

ថ្ងៃច័ន្ទ 20 កក្កដា 2020, 12:6

​នៅក្នុង​ផេ​ក​ផ្លូវការ​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ បាន​លើក​បង្កា​ញ​អំពី​ការ​ភ្ញាស់​កង្កែប​របស់​កសិករ សោម លី ដែល​កំពុង រស់នៅ​សង្កាត់​វិហារ​លួង ក្រសួង ខេត្ត​ត្បូងឃ្មុំ​។

 

​ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា ៖ ព្រឹក​នេះ ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​កសិករ ចុះ​ពិនិត្យមើល​បទពិសោធន៍​នៃ​ការ​ភ្ញាស់​និង​ចិញ្ចឹម​កង្កែប​របស់​កសិករ សោម លី នៅ​សង្កាត់​វិហារ​លួង ក្រុង​សួង ដែល​បានចាប់ផ្តើម​រៀបចំ​អាង​ភ្ញាស់​និង​ចិញ្ចឹម​កង្កែប ពី​មាន​អាង​ចំនួន ៦ សម្រាប់​ដាក់ មេ​ពូជ ញី ២០​ក្បាល ឈ្មោល ២០​ក្បាល នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ ហើយ​បាន​ពង្រីក​ចំនួន​អាង​តង់​ប្លា​ស្ទិ​ច​បាន ៥០​អាង មាន​មេ​ពូជ ៣៥០​ក្បាល និង​ឈ្មោល ៣៥០​ក្បាល ហើយ​មកទល់​បច្ចុប្បន្ន​នេះ​អាចមាន​លទ្ធភាព​លក់​កូ​ន​កង្កែប​បាន​ចំនួន ៥០ ០០០​ក្បាល ។

 

ទន្ទឹមនឹងនេះ កសិករ​រូបនេះ បាន​ភ្ញាស់​កូន​កង្កែប (​កូន​ក្អុក​) បាន​ចំនួន ១០០ ០០០​ក្បាល ដែល​ទៀប​តែ​ញាស់​បាន​មួយថ្ងៃ នៅក្នុង​អាង​ចំនួន ៩​អាង​។ បច្ចុប្បន្ន​កូន​កង្កែប និង​កង្កែប​សាច់ កំពុងមាន​ទីផ្សារ​ល្អ​ណាស់ ដោយ​កូន​កង្កែប​មួយ​អាច​លក់បាន​តម្លៃ ៤០០​រៀល ទៅ​ឲ្យ​កសិករ​ចិញ្ចឹម​បន្ត​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោ​ធ៍​សាត់ និង​ខេត្តព្រៃវែង​។ ចំណែក​កង្កែប​សាច់ លក់​ទៅកាន់​ទីផ្សារ​តម្លៃ​ជា​មធ្យម ១០ ០០០​រៀល​/​គ​.​ក្រ អាច​ទទួលបាន​ចំណេញ​បាន​ចន្លោះ​ពី ២ ០០០-៣ ០០០​ដុល្លា​/​ខែ ហើយ​ក្នុង​រយៈពេល ៣-៤​ខែ​ខាងមុខនេះ គាត់​មាន​ផែនការ​ពង្រីក​បន្ថែម​លើ​ផ្ទៃដី​ចំនួន ២​ហិកតា​បន្ថែមទៀត​៕​

កម្មវិធី​ដំណើរ​ឆ្ពោះទៅរក​ការផ្គត់ផ្គង់​កសិកម្ម​ក្នុងស្រុក ក្នុង​ស្ថាន​ការ​កូ​វីដ​១៩
កម្មវិធី​ដំណើរ​ឆ្ពោះទៅរក​ការផ្គត់ផ្គង់​កសិកម្ម​ក្នុងស្រុក ក្នុង​ស្ថាន​ការ​កូ​វីដ​១៩
កម្មវិធី​ដំណើរ​ឆ្ពោះទៅរក​ការផ្គត់ផ្គង់​កសិកម្ម​ក្នុងស្រុក ក្នុង​ស្ថាន​ការ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម