មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​

ថ្ងៃសុក្រ 17 កក្កដា 2020, 10:24

​ខេត្តបាត់ដំបង​៖ មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ស្រុក​មោង​ឬ​ស្សី កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ និង​ជម្រុញ​ការដាំដុះ​ដល់​កសិករ​បណ្តុំ​អាជីវកម្ម​ម្នាស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)​។​

 

​លោក អ៊ូច ភី​រម្យ បាន​ថ្លែងថា ការចុះ​ទៅដល់​មូលដ្ឋាន​ពី​សំណាក់​ក្រុមការងារ​នៃ​កម្មវិធី​ASPIRE​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​កសិករ​គឺ​ត្រូវបាន​ដឹងឮ​និង​យកមក​ពី​ភា​ក្សា​ដើម្បី​ធ្វើការ​ដោះស្រាយ​។​

 

​លោក​ថា សម្រាប់​កសិករ​បណ្តុំ​អាជីវកម្ម​ដាំ​ដុះ​ម្នា​ស់មោង​ឬ​ស្សី​នេះ​វិញ​ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​ព្រំ​២ ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង គឺ​ពូក​គាត់​បាន​អនុវត្ត​ទៅតាម​បច្ចេកទេស​ដែល​បាន​ផ្តល់ជូន​ពី​សំណាក់​កម្មវិធី​ASPIRE ដោយ​ក្នុងនោះ​ក្រុមការងារ​បាន​ពិនិត្យឃើញថា​ការដាំដុះ​របស់​ពួកគាត់​មានការ​រៀបចំ​នូវ​កៅស៊ូ​ខ្មៅ​គ្រប​រង​ដើម្បី​ការពារ​ស្មៅ​ចង្រៃ​និង​មានប្រើ​ប្រព័ន្ធ​ដំណក់ទឹក​ដែល​ជួ​យស​ន្សុំ​សំចៃ​ទឹក​និង​សម្រួល​ដល់​កម្លាំង​ពលកម្ម​ថែមទៀត​ផង​។​

 

​គួរ​បញ្ជាក់ថា បណ្តុំ​អាជីវកម្ម​ម្នាស់​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ព្រំ​២ ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី​ដែលមាន​កសិករ​ចូលរួម​ចំនួន​៥០​គ្រួសារ​និង មាន​ផ្ទៃដី​ដាំ​ដុះ​ម្នាស់​ចំនួន​៤៨​ហិកតា​៕​

មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​
មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​
មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​
មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​
មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​
មន្ត្រី​អនុវត្ត​កម្មវិធី ASPIRE ចុះ​ពិនិត្យបណ្តុំ​អាជីវកម្ម​កសិករ ស្រុក​មោង​ឬ​ស្សី​

PLB Banner on article detail

អត្ថបទពេញនិយម