អង្គការ​ស្បៀងអាហារ​ពិភពលោក កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការអភិវឌ្ឍន៍​តំបន់​ជនបទ​

ថ្ងៃព្រហស្បតិ៍ 16 កក្កដា 2020, 8:29

​ថ្លែង​ក្នុងជំនួប​នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ម្សិលមិញ រវាង​ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី លោកស្រី Francesca Erdelmann, តំណាង​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក (World Food Programme) ប្រចាំ​កម្ពុជា បានបង្ហាញ​ការកោតសរសើរ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ជាពិសេស​តំបន់​ជនបទ​។

 

​ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ស្បៀងអាហារ​ពិភពលោក ដែល​បាន​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ប្រជាជន​ជនបទ​លើ​ការស្តារ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ផលិតភាព​សហគមន៍រ​បស់​ប្រជាជន​ជនបទ តាមរយៈ​អាហារូបត្ថម្ភ និង​សាច់ប្រាក់​ពលកម្ម​សម្រាប់​ការងារ​៕​

អង្គការ​ស្បៀងអាហារ​ពិភពលោក កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការអភិវឌ្ឍន៍​តំបន់​ជនបទ​

PLB Banner on article detail

អត្ថបទពេញនិយម