កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ

ថ្ងៃអង្គារ 14 កក្កដា 2020, 12:24

សម្តេចតេជោ មានប្រសាសន៍ថាទោះបីស្ថិតក្នុងដំណាក់វិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏កម្ពុជាបានប្រែក្លាយវិស័យកសិកម្មទៅជាឱកាសនិងជាឧត្តមភាពសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ និងផ្គត់ផ្គង់តម្រូវ ការហូបចុករបស់ប្រជាពលរដ្ឋ ។

 

ក្នុងឱកាសអញ្ជើញពិនិត្យពីវឌ្ឍនភាព នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្ប កម្មទឹកសាប និងជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ក្នុងពេលពិភពលោកក៏ដូចជាកម្ពុជាជួបនូវវិបត្តិនៃជំងឺកូវីដ១៩វិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលមើលឃើញជាឱកាសដ៏សំខាន់មួយសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច ដោះស្រាយបញ្ហាអត់ការងារធ្វើ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ។

 

សម្តេចតេជោ បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ ឱ្យប្រែក្លាយបញ្ហាដែលបង្កដោយជំងឺកូវីដ១៩នេះទៅជាឱកាសមួយសម្រាប់ការកែប្រែ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕

កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ
កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ
កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ
កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ
កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ
កម្ពុជាប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសនៃការអភិវឌ្ឍវិស័យកសិកម្មជាតិ

PLB Banner on article detail

អត្ថបទពេញនិយម