សម្តេចតេជោ ណែនាំមន្ត្រីជលផលយកស្បៃមុងរឹបអូសកន្លងមក ចែកជូនកសិករចិញ្ចឹមត្រី

ថ្ងៃអង្គារ 14 កក្កដា 2020, 12:15

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីជលផលដែលចាប់រឹបអូសបានស្បៃមុងនេសាទខុសច្បាប់ កុំដុតបំផ្លាញចោល គឺត្រូវទុកចែកឲ្យកសិករចិញ្ចឹមត្រី យកមកសម្រាប់ហ៊ុំមព័ទ្ធត្រីនៅរដូវទឹកឡើង។

 

សម្តេចបញ្ជាក់បែបនេះក្នុងឱកាសថ្លែងសំណេះសំណាលជាមួយប្រជាកសិករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ។

 

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ធម្មតាយើងចាប់ស្បៃមុង ហើយត្រូវដុតចោល ឥលូវចាប់ពីពេលនេះទៅ ពេលណាដែលយើងចាប់បានស្បៃមុង  យើងកុំយកទៅដុត ដើម្បីទុកឲ្យកសិករពួកគាត់ចិញ្ចឹមត្រីពេលណាដែលទឹកឡើង គឺគាត់យកមកហ៊ុំមគឺទុកជូនកសិករដែលនៅតំបន់ទឹកលិចដែលត្រូវការការពារត្រីកុំឲ្យចេញ៕

សម្តេចតេជោ ណែនាំមន្ត្រីជលផលយកស្បៃមុងរឹបអូសកន្លងមក ចែកជូនកសិករចិញ្ចឹមត្រី
សម្តេចតេជោ ណែនាំមន្ត្រីជលផលយកស្បៃមុងរឹបអូសកន្លងមក ចែកជូនកសិករចិញ្ចឹមត្រី

PLB Banner on article detail

អត្ថបទពេញនិយម