ការនាំចេញ​ចេកអំបូង​កម្ពុជា មាន​សន្ទុះ​

ថ្ងៃច័ន្ទ 13 កក្កដា 2020, 8:10

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ការនាំចេញ​ចេកអំបូង​លឿង​ស្រស់​ពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ គិត​ចាប់ពី​ដើមឆ្នាំ ២០២០ រហូតមកដល់​ពេលនេះ សម្រេចបាន​ជិត ១៥​ម៉ឺន​តោន កើនឡើង​ជាង ១៥០​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។​

 

​ឯកឧត្តម ថ្លែងថា គុណភាព​ចេកអំបូង​លឿង​របស់​កម្ពុជា និង​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​បានធ្វើ​ឲ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ កើន​ឡើងជា​លំដាប់ ជាពិសេស​ក្នុង​ឆ្នាំ ២០២០ នេះ​។​

 

​ឯកឧត្តម​បន្ថែមថា ការនាំចេញ​ចេក​ជា​ផ្លូវការ​ក្នុង​រយៈពេល​នេះ​កំពុងមាន​កំណើន​ខ្ពស់​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ការនាំចេញ​ទាំងនេះ​មាន​ទៅ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន​៕​

ការនាំចេញ​ចេកអំបូង​កម្ពុជា មាន​សន្ទុះ​
ការនាំចេញ​ចេកអំបូង​កម្ពុជា មាន​សន្ទុះ​

PLB Banner on article detail

អត្ថបទពេញនិយម