ព្រៃវែង ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​វិស័យ​កសិកម្ម

ថ្ងៃសុក្រ 10 កក្កដា 2020, 8:21

​ខេត្តព្រៃវែង ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំងប្រទេស​លើ​វិស័យ​កសិកម្ម (២០១៩-២០២០)​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​អាន​ក្នុងឱកាស​ចូលរួម​ជា​វាគ្មិន​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ដ​ព្រៃវែង​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាល​សេរីភាព ទីស្តីការគណៈរដ្ឋមន្ត្រី​។​

 

​ឯកឧត្តម បានឱ្យដឹងថា ខេត្តព្រៃវែង មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ប្រជាពលរដ្ឋ​ប្រមាណ​៧៨,៦​ភាគរយ​ជា​គ្រួសារ​កសិករ និង​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំងប្រទេស​លើ​វិស័យ​កសិកម្ម (​ឆ្នាំ​២០១៩-​ឆ្នាំ​២០២០)​។ ខេត្តព្រៃវែង មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​១៥​កន្លែង តុល្យភាព​ស្បៀង​ប្រចាំឆ្នាំ ក្រោយពី​កាត់ចេញ​សម្រាប់​ទុក​បរិភោគ ទុក​ពូជ ចិញ្ចឹមសត្វ នៅសល់​លើសពី​តម្រូវការ គិត​ជា​អង្ករ មាន​ចំនួន​៥៦០.៧៤៧​តោន ស្មើនឹង​ស្រូវ​ចំនួន ៨៧៦.១៦៧​តោន សម្រាប់​លក់​ទៅ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ដែលមាន​តម្លៃ​ជា​មធ្យម ៩២០​រៀល​ក្នុង​១​គីឡូក្រាម​។​

 

​ចំណែក​ដំណាំ​រួមផ្សំ​អនុវត្ត​សរុប ៩.៨៧​ហិកតា រួមមាន​ពោត ៣.៥០០​ហិកតា អំពៅ​៦៧១​ហិកតា សណ្តែក ល្ង ឪឡឹក និង​បន្លែ​គ្រប់មុខ​៩០៦​ហិកតា​៕​

ព្រៃវែង ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​វិស័យ​កសិកម្ម

PLB Banner on article detail

អត្ថបទពេញនិយម