មាន់​ខ្មៅ​ខេត្តតាកែវ មាន​តម្រូវការ​ខ្ពស់ ទាំង​ពូជ និង​សាច់​

ថ្ងៃព្រហស្បតិ៍ 9 កក្កដា 2020, 9:30

​មាន់​ខ្មៅ​ក្នុង​ខេត្តតាកែវ​កំពុងមាន​តម្រូវការ​ទីផ្សារ​ទាំង​ពូជ​និង​សាច់​សម្រាប់​បរិភោគ ដែល​ធ្វើ​ឲ្យ​កសិករ​ចិញ្ចឹម​មាន​ចំណូល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ។​

 

​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តតាកែវ​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​នៅ​ខេត្តតាកែវ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្មៅ​ចំនួន​៥​កន្លែង ក្រោម​ការផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​លើ​កម្មវិធី​ចុះ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ជា​បន្តបន្ទាប់ ។​

 

​លោក​បន្តថា ក្រោយពេល​ទទួលបាន​ប​ច្ចេកទេស​នៃ​ការចិញ្ចឹម បានធ្វើអោយ​មាន់​ខ្មៅ​នេះ ទទួលបាន​លទ្ធផល​ល្អ ដោយ​ក្នុង​មួយ​ក្បាល​ទម្ងន់​ប្រមាណ​២​គីឡូក្រាម កសិករ​អាច​លក់បាន​ជាង​១០​ម៉ឺន​រៀល បើ​ប្រៀបធៀប​ទៅនឹង​មាន់​ខ្មែរ​ឬ​មាន់​ផ្សេងៗ​ទៀត​គឺមាន់​ខ្មៅ​មានតម្លៃ​ខ្ពស់​ហើយ​មាន​ទីផ្សារ​ល្អ ។ ដោយឡែក​សម្រាប់​មាន់​ខ្មៅ​ពូជ​វិញ គឺ​មួយ​ក្បាល​តម្លៃ​ចាប់ពី​១២​ម៉ឺន​រៀល​ឡើងទៅ ។​

 

​សូមបញ្ជាក់ថា មាន់​ខ្មៅ​អាច​យកទៅ​កែច្នៃ​ជា​ម្ហូប​បាន​យ៉ាងច្រើន​ប្រភេទ ដូចជា មាន់ស្ងោ មាន់​ចៀន សាច់ក្រក ប្រហិត សាច់​ផាត់ ហើយ​ការបរិភោគ​គឺ​ជួយ​អោយមាន​សុខភាព​ល្អ រាងកាយ​មាំមួន​៕ ប្រភព​៖ ក្រសួង​ព័ត៌មាន​

មាន់​ខ្មៅ​ខេត្តតាកែវ មាន​តម្រូវការ​ខ្ពស់ ទាំង​ពូជ និង​សាច់​
មាន់​ខ្មៅ​ខេត្តតាកែវ មាន​តម្រូវការ​ខ្ពស់ ទាំង​ពូជ និង​សាច់​

PLB Banner on article detail

អត្ថបទពេញនិយម