នេះ​ជា​អ្វីដែល​ក្រសួងកសិកម្ម និង​កសិករ ប្រាថ្នា​ចង់បាន​

ថ្ងៃព្រហស្បតិ៍ 9 កក្កដា 2020, 8:17

«​អ្វីដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​និង​កសិក​រ ប្រាថ្នា​ចង់បាន​លើ​ការដាំដុះ​ដំណាំ​ស្រូវ​នោះ គឺ​ការអភិវឌ្ឍ​ដូច​រូបភាព​ខាងក្រោម ដែល​បានកើត​ចេញពី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ការគ្រប់គ្រង​ទឹកបាន​ល្អ គួបផ្សំ​នឹង​ការបញ្ចូល​បច្ចេកទេស​ដាំ​ដុះ​កសិកម្ម​ប្រព្រឹត្តទៅ​បានល្អ​ផងដែរ​នោះ គឺ​កសិករ​ពិតជា​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​»​។​

 

​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ម្សិលមិញ ឯកឧត្តម វេ​ង សាខុន បាន​បន្តថា​៖ «​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​តាមរយ​:​គម្រោង "​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC" ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ តាម​សំណូមពរ​របស់​ក្រសួង​កន្លងមក​»៕​

នេះ​ជា​អ្វីដែល​ក្រសួងកសិកម្ម និង​កសិករ ប្រាថ្នា​ចង់បាន​
នេះ​ជា​អ្វីដែល​ក្រសួងកសិកម្ម និង​កសិករ ប្រាថ្នា​ចង់បាន​
នេះ​ជា​អ្វីដែល​ក្រសួងកសិកម្ម និង​កសិករ ប្រាថ្នា​ចង់បាន​

PLB Banner on article detail

អត្ថបទពេញនិយម