មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អង្វរ​ជនរួមជាតិ កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង​

ថ្ងៃពុធ 8 កក្កដា 2020, 8:48

​ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​សមត្ថកិច្ច​គ្រប់គ្រង​សាយ​តេស​(CITES) កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ប្រជា​នេសាទ និង​អាជីវករ​លក់ដូរ នៅតែ​បន្ត​នេសាទ និង​លក់​ត្រី​ប្រភេទ​កម្រ​ជាច្រើន​ប្រភេទ ជាពិសេស​គឺ​ត្រី​គល់រាំង ដែលជា​ប្រភេទ​ត្រី​កម្រ និង​ស្ទើរ​ផុត​ពូជ​ពី​កម្ពុជា​។​

 

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៧ ខែកក្កដា នេះ ឯកឧត្តម ណៅ ធួ​ក បានសរសេរថា ខ្ញុំ​សូម​អង្វរ​ជនរួមជាតិ សូមមេត្តា​កុំ​សម្លាប់​និង​បរិភោគ​ត្រី​គល់រាំង ដែលជា​ត្រី​តំណាង​ជាតិ កំណត់ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​.​រកត​/0305/149 ចុះ​ថ្ងៃទី២១ មីនា ឆ្នាំ​2005​។ រូបនេះ ថត​បាន​ពី​ផ្សារ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី០៦ ខែកក្កដា ឆ្នាំ​២០២០​។​

​គួររំលឹកថា ត្រី​គល់រាំង គឺជា​ត្រី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិខ្មែរ តាមរយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ដោយ​ហាមឃាត់​ដាច់ខាត ការនេសាទ ទិញ​លក់ និង​ដឹកជញ្ជូន។ ​ត្រី​គល់រាំង​ ជា​ប្រភេទ​ត្រី​ទឹកសាប​ដែលមាន​ទំហំ​ធំ​បំផុត​មួយ និងអាចមាន​ប្រវែង​ពី ២​ម៉ែត្រ ទៅ ៣​ម៉ែត្រ និង​ទម្ងន់​រហូតដល់ ៣០០​គីឡូក្រាម​៕

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អង្វរ​ជនរួមជាតិ កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង​
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អង្វរ​ជនរួមជាតិ កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង​
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អង្វរ​ជនរួមជាតិ កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង​
មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម អង្វរ​ជនរួមជាតិ កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង​

PLB Banner on article detail

អត្ថបទពេញនិយម