មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​

ថ្ងៃច័ន្ទ 6 កក្កដា 2020, 9:51

​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តស្វាយរៀង កាលពី​រសៀល​ចុង​សប្តាហ៍​កន្លងទៅ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​សរសៃ​គុយទាវ ១​កន្លែង ក្នុងភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង រកឃើញ និង​ដកហូត​ស​សៃ​គុយទាវ​លាយ​សារធាតុ​គីមី ចំនួន​២៥០​គីឡូក្រាម​។​

 

​លោក​ផឹង និល ប្រធាន​សាខា ក​.​ប​.​ប​ខេត្ត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​រកឃើញ​សារធាតុ​គីមី ដាក់​ក្នុង​សរសៃ​គុយទាវ នៅ​ផ្សារ​ប្រសូត្រ ស្រុក​ស្វាយទាប​រួចមក​មន្ត្រី​ជំនាញ​យើង បាន​តាមរក​ប្រភព​ផលិត ទើប​ដឹងថា​នៅ​សិប្បកម្ម​សរសៃ​គុយទាវ ខេត្តស្វាយរៀង ដែលមាន​ម្ចាស់​ឈ្មោះ នង សុវណ្ណារិទ្ធ ជា​ម្ចាស់​ទីតាំង​ស្ថិត​ក្នុងភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ក៏​ស្នើរ​សុំ​ព្រះ​អាជ្ញាសាលា​ដំបូង​ខេត្ត សហ​ការចុះពិនិត្យ​តែម្តង​។​

 

​លោក​ថា សរសៃ​គុយទាវ ទាំង​២៥០​គីឡូក្រាម​នោះ គឺមាន​ផ្ទុក​សារធាតុ​គីមី (borax) ហើយ​បើ​សរុប​ទាំង​ទំនិញ​ខូចគុណភាព​ផង គឺមាន​ចំនួន​៤៥០kg ត្រូវ​មន្ត្រី​ជំនាញ ធ្វើ​ការដុត​កម្ទេចចោល​។ ចំណែក​ម្ចាស់​សិប្បកម្ម​ផលិត​ស​សៃ​គុយទាវ​ខាងលើ មន្ត្រី​ជំនាញ​បានធ្វើ​កិច្ចសន្យា​ណែនាំ កុំ​ឲ្យ​ផលិត​សរសៃ​គុយទាវ ដាក់​សារធាតុ​គីមី (borax) តទៅទៀត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ហើយ​បើ​ព្រម​រាងចាល​ទេ និង​បិទ​សិប្បកម្ម​ផលិត​សរសៃ​គុយទាវ ចោល​តែម្តង​៕​

មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​
មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​
មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​
មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​
មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​
មន្ត្រី​ជំនាញ ដកហូត​ស​សៃ​គុយទាវ​លាយ​ជាតិគីមី ២៥០​គីឡូក្រាម​

PLB Banner on article detail