បង្រ្កាបទីតាំងផលិតអំបិលក្លែងក្លាយ មួយកន្លែង នៅក្រុងស្ទឹងត្រែង

ថ្ងៃសុក្រ 3 កក្កដា 2020, 11:17

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តស្ទឹងត្រែង នៅថ្ងៃទី០២ ខែកក្កដា ម្សិលមិញ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះបង្រ្កាបទីតាំងវេចខ្ចប់អំបិលក្លែងបន្លំ  មួយកន្លែង នៅក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង។

 

ប្រធានសាខា ក.ប.ប សាខាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទីតាំងវេចខ្ចប់អំបិលក្លែងក្លាយខាងលើមានម្ចាស់ឈ្មោះ ម៉ៅ នាថ ភេទប្រុស រស់នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង បានយកស្លាកសញ្ញារូប Logo ផែនដី និងព្រាប ឈ្មោះ លីលីដា អំបិលអ៊ីយ៉ូដ មកច្រកក្លែងបន្លំថាមានជាតិអ៊ីយ៉ូដ។

 

លោកថា ទីតាំងមួយនេះត្រូវបានមន្ត្រីជំនាញឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ករណីបើមានលើកក្រោយៗទៀត ត្រូវផាកពិន័យតាមច្បាប់សុវត្ថិភាពចំណីអាហារ៕

បង្រ្កាបទីតាំងផលិតអំបិលក្លែងក្លាយ មួយកន្លែង នៅក្រុងស្ទឹងត្រែង
បង្រ្កាបទីតាំងផលិតអំបិលក្លែងក្លាយ មួយកន្លែង នៅក្រុងស្ទឹងត្រែង

PLB Banner on article detail