ប្រកបមុខរបរ​ដាំ​បន្លែ​សណ្តែកកួរ និង​ត្រ​សក់លក់ អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ

ថ្ងៃព្រហស្បតិ៍ 25 មិថុនា 2020, 12:48

(​ខេត្ត​ប៉ៃលិន​) ៖ ស្ត្រី​ម្នាក់ បាន​និយាយ​រៀបរាប់​ទាំង​សេចក្តី សប្បាយរីករាយ​ឱ្យ​ភ្នាក់ងារ​សារ ព័ត៌មាន​ដឹង ចេញពី​ក្នុង​ចិត្ត ខណ​:​គាត់ និង​ប្តី បាននាំគ្នា ដាំ​បន្លែ​សណ្តែកកួរ​ជាង​៣០​រង លុះ​ក្រោយមក​ក៏​ដាំ​ត្រសក់ផ្អ (​ត្រសក់ទ្រើង​) បេះ​លក់​រាល់ថ្ងៃ បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ដោយ​មិន​ខ្វះមុខខ្វះក្រោយ ដូច​ពីមុន ។​ហើយ​ថែមទាំង​សល់​ថវិកា អាច​សាង​សង់ផ្ទះ​ស្នាក់នៅ​ជួបជុំ​ក្រុមគ្រួសារ មិន​ភ័យខ្លាច អត់ឃ្លាន ឬ​ជំពាក់​បំណុល​គេ​អ្វី​នោះឡើយ ។

ប្រកបមុខរបរ​ដាំ​បន្លែ​សណ្តែកកួរ និង​ត្រ​សក់លក់ អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ចំពោះ​ការប្រកប​របរ​ដាំ​បន្លែ​លក់​នេះ គឺ​ពួកគាត់ ទើបតែ​ប្រើ​រយ​:​ពេល​ត្រឹម​២​ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ជីវភាព​មានការ​ផ្លាស់​ប្រែ​យ៉ាង​ឆាប់រហ័ស ក៏​មិន​បោះបង់​មុខរបរ​មួយ​នេះដែរ​។​

ប្រកបមុខរបរ​ដាំ​បន្លែ​សណ្តែកកួរ និង​ត្រ​សក់លក់ អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ

បើតាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សុខ ភាព អាយុ​៥២​ឆ្នាំ ប្តី​ឈ្មោះ ថេ​ន នូ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ក្រោយពី​ដាំ​សណ្តែក កួរ ចំនួន​៣២​រង​ក្នុង​រយ​:​ពេល​១​ខែ​ជាង រួច​ប្រមូល​ផល​អស់ គាត់​ក៏​ដក​ដើម​ចេញ ហើយ​បន្ត​ដាំ​បន្លែ​ត្រសក់ផ្អ ឬ​ត្រសក់ទ្រើង ដោយ​ចំណាយពេល​ត្រឹមតែ​១​ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរៗ ក្នុង​១​ថ្ងៃ ជួនកាល បេះ​ផ្លែ​បាន​ចាប់ពី​៧០ ទៅ​៩០​គីឡូក្រាម ក្នុង​១​គីឡូក្រាម​គាត់​អាច​លក់ដុំ​នៅ​ផ្សារ ចាប់ពី​១៥០០​ទៅ​២០០០​រៀល ។​

 

គាត់​បន្តទៀតថា មុននឹង​ទទួលបាន​ផល​គាត់​ក៏​ចំណា យ​ដើម​ទុក ទិញ​ដើម​ឫស្សី​តូចៗ ធ្វើ​ទ្រើង និង​ទិញ​អំបោះ​មង​ក្រឡា​ធំៗ យកទៅដាក់​លាត​បញ្ឈរ​ឱ្យ​ដំណាំ​នេះ​ឡើងទ្រើង សរុបទៅ​រយ​:​ពេល​១​ឆ្នាំ ចំណាយ​ដើមទុន​អស់​ជាង​១​លាន​រៀល​ប៉ុណ្ណោះ ។ ចំពោះ​ការដាំ​បន្លែ​ទាំងនេះ ពេល​ប្រមូល​ផល​តែម្តង គឺ​រួចខ្លួន​ថ្លៃ​ចំណាយ​ទាំងអស់ ហើយ​ក្រៅពីនេះ គឺ​ចំណេញ​ថវិកា សម្រាប់​យកទៅ​សង​ជំពាក់ បំណុល​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ ។

 

គាត់​បញ្ជាក់ថា ការដាំ​បន្លែ​នេះ គឺ​វិលជុំ ដោយ​បន្ទាប់ពី​ប្រមូល​ផល​ផ្លែ​ត្រសក់​អស់ គាត់​ចាប់ផ្តើម​ជីកដី​ដាក់​ហាល​រយ​:​ពេល​ប្រហែល​១​ខែ រួច​ចាប់ផ្តើម​ដាំ​សណ្តែកកួរ ជា​បន្តបន្ទាប់ ដោយ​ប្រើ​ជីធម្មជាតិ​លាមក​សត្វ​គោ មិន​ប្រើ​ជីគីមី​នោះទេ ដើម្បី​សុខភាព​ខ្លួនឯង និង​អ្នកទិញ​យកទៅ​ទទួលទាន ។​

ប៉ុន្តែនៅ​រដូវវស្សា ការដាំ​បន្លែ​ក៏​អត់​សូវ​បាន​ផល​ច្រើន​ដែរ ព្រោះ​ភ្លៀង​ជោកជាំ នាំឱ្យ​ជ្រួចទឹក អត់ សូវ​ផ្លែ ។ ចំណែក​នៅ​រដូវប្រាំង ក៏មាន​ការលំបាក បើសិនជា​រាំងស្ងួត​ខ្លាំង​នោះ​បណ្តាលឱ្យ​ខះទឹក​ស្រះ​អស់ អត់​មានទឹក​បូម​ស្រោច ។ តែ​ទោះបីជា​យ៉ាងណា គាត់​ក៏បាន​បុក​អណ្តូងស្នប់​១ ទុក​ដល់ពេល​ខ្វះខាត​ទឹក នឹង​បូម​ស្រោច​ដំណាំ​ទាំងអស់នោះ ។​

 

រហូតមកដល់​ពេលនេះ គាត់​ក៏បាន​ប្រមូល​ផល​ផ្លែ​ត្រសក់​លក់​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ច្រើនសា​រហើយ​ដែរ គឺ​មិន​ធ្លាប់​សល់​នោះទេ ពោលគឺ​ឱ្យតែ​មាន​ម៉ូយ​ទិញយក​ទាំងអស់​តែម្តង ៕​

 

 

PLB Banner on article detail

អត្ថបទពេញនិយម