ការសាងសង់​ស្ពានថ្ម​ថ្មី ទន្ទឹម​ស្ពានថ្ម​ចាស់​ពី​សម័យ​បារាំង​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​៨០​ភាគរយ​ហើយ

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 9:3

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់​ស្ពានថ្ម​ថ្មី ទន្ទឹម​ស្ពានថ្ម​ចាស់ ទល់មុខ​អគារ​សាលាខេត្ត​បាត់ដំបង ដែល​បាន​កំពុងដំណើរការ​សាងសង់​បាន​ប្រមាណ ៨០% ហើយ​គ្រោង​នឹង​បញ្ចប់​រយៈពេល២​ខែ​ទៀត គឺ​នៅក្នុង​អំឡុង​ខែសីហា នេះ​ផងដែរ ប្រសិនបើ​អាកាសធាតុ​មាន​អំណោយផល​ល្អ​។​

 

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​នោះដែរ ឯកឧត្តម​ពិនិត្យ​អំពី​លក្ខណៈ​បច្ចេកទេស និង​ពិនិត្យ​រៀបចំ​គ្រោង​ស្ថាបនា​ផ្លូវ​ផ្នែក​ខាងលិច​នៃ​ស្ពាន ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​មួយផ្នែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​បញ្ចប់​ការសាងសង់​ស្ពាន​នេះ​រួចរាល់​ផងដែរ​។​

 

​ការស្ថាបនា​សាងសង់​ស្ពាន​ថ្ម​ថ្មី ទន្ទឹមគ្នា​ជាមួយ និង​ស្ពានថ្ម​ចាស់ ដែលមាន​ប្រវត្តិសាស្ត្រ​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង មាន​ចំណាស់​អាយុកាល ជាង​១០០​ឆ្នាំ​មកនេះ គឺ​ស្ថិតនៅ​ផ្នែក​ខាងត្បូង​ស្ពាន​ចាស់ និង​នៅ​ចន្លោះ​ពីគ្នា​ប្រវែង​០៦​ម៉ែត្រ​នៃ​ស្ពានថ្ម​ចាស់ ត្រូវបាន​ប្រារព្វ​នូវ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ហើយ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ កន្លងទៅនេះ​ដោយ​កងកម្លាំង​វិស្វកម្ម ក្រោម​វត្តមាន​ជា​អធិបតី​ពី​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង ឯកឧត្តម ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង​។​

 

​សម្រាប់​ជូន​ផងដែរ​ថា ស្ពានថ្ម​ថ្មី ដែល​សាងសង់​ទន្ទឹម​ស្ពានថ្ម​ចាស់​នេះ មាន​រចនាបថ​ដូចគ្នា​ទៅ និង​ស្ពានថ្ម​ចាស់ ដែល​បណ្តោយ​ប្រវែង ១០០​ម៉ែត្រ និង​ទទឹង ៨ ម៉ែត្រ ហើយនឹង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែសីហា ឆាប់​នេះ​ផងដែ​៕​

ការសាងសង់​ស្ពានថ្ម​ថ្មី ទន្ទឹម​ស្ពានថ្ម​ចាស់​ពី​សម័យ​បារាំង​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​៨០​ភាគរយ​ហើយ
ការសាងសង់​ស្ពានថ្ម​ថ្មី ទន្ទឹម​ស្ពានថ្ម​ចាស់​ពី​សម័យ​បារាំង​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​៨០​ភាគរយ​ហើយ
ការសាងសង់​ស្ពានថ្ម​ថ្មី ទន្ទឹម​ស្ពានថ្ម​ចាស់​ពី​សម័យ​បារាំង​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​៨០​ភាគរយ​ហើយ

PLB Banner on article detail

អត្ថបទពេញនិយម