រលក​ទី​២ កូ​វីដ​១៩ កក្រើក​ជាថ្មី​នៅ​សហរដ្ឋអាមេរិក​

ថ្ងៃសុក្រ 12 មិថុនា 2020, 8:56

​សារព័ត៌មាន New York Post បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា នេះ​ថា ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ថ្មី បាន​វាយប្រហារ​រដ្ឋ​មួយចំនួន នៅក្នុង​សហរដ្ឋអាមេរិក រួមមាន រដ្ឋ Florida Texas និង​រដ្ឋ Arizona បន្ទាប់ពី​រដ្ឋ​ទាំងនោះ បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។

 

​បើតាម​តួលេខ គិត​ត្រឹម​ថ្ងៃនេះ ក្នុង​រដ្ឋ Florida បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៨,៥៥៣ នាក់​។ រដ្ឋ Texas រកឃើញ ២,០៥៦ និង​រដ្ឋ Arizona រកឃើញ ១,១៨៧​។​

 

​សូមបញ្ជាក់​ផងដែរ​ថា សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ទី​១ ដែលមាន​អត្រា​ឆ្លង និង​ស្លាប់​ដោយសារ កូ​វីដ​១៩ ខ្ពស់​ជាងគេ​លើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​សរុប ២,០៨៩,៧០១ នាក់ និង​ស្លាប់ ១១៦,០៣៤ នាក់​៕​

កែសម្រួលដោយ៖ ZaRet

រលក​ទី​២ កូ​វីដ​១៩ កក្រើក​ជាថ្មី​នៅ​សហរដ្ឋអាមេរិក​
រលក​ទី​២ កូ​វីដ​១៩ កក្រើក​ជាថ្មី​នៅ​សហរដ្ឋអាមេរិក​

PLB Banner on article detail