អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ

ថ្ងៃព្រហស្បតិ៍ 29 ធ្នូ 2022, 10:3

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សារខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣៩៤នាក់ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងសប្បុរសជននានា ដែលប្រារព្ធធ្វើនៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

 

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។

 

ឯកឧត្ដមបណ្ឌិត បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

 

ឯកឧត្ដមបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺកូវិដ១៩ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

 

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣៩៤នាក់ ដោយក្នុង១នាកើទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, និងថវិកា ២ម៉ឺនរៀល៕

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ៣៩៤គ្រួសារ មកពីឃុំចំនួន៣ ស្រុកអូររាំងឪ

PLB Banner on article detail

អត្ថបទពេញនិយម