ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនខេត្តបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ

ថ្ងៃព្រហស្បតិ៍ 22 ធ្នូ 2022, 11:18

(ត្បូងឃ្មុំ)៖ គណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បើកកិច្ច ប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់ខ្លួនឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូឃ្មុំ និងជាប្រធានគណៈចលនាមហាជន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរបក្សខេត្ត។

មានមតិចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត បានធ្វើការថ្លែងអំណរគុណ ដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់របស់គណៈចលនាមហាជន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមក្នុងការបំពាក់បំប៉នស្មារតី និងការជំរុញចលនាមហាជនក្នុងការរួមចំណែកដល់ការទទួលបានជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

គណៈចលនាមហាជន ជាសេនាធិការជូនគណៈកម្មាធិការកណ្តាលគណបក្ស ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការកសាង ប្រមូលកម្លាំងគាំទ្រគណបក្សក្នុងចំណោមមហាជនទូទៅ។

ដោយឡែក ក្នុងឱកាសនោះផងដែរ អង្គប្រជុំក៏បានពិភាក្សា វាយតម្លៃ និងលើកទិសដៅការងារសម្រាប់គណៈចលនាមហាជនដើម្បីបន្តបេសកកម្មរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជូនគណបក្ស ធានាប្រៀបឈ្នះរបស់គណបក្ស ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខនេះផងដែរ៕

PLB Banner on article detail

អត្ថបទពេញនិយម