សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )

ថ្ងៃអង្គារ 20 ធ្នូ 2022, 10:23

(ត្បូងឃ្មុំ)៖នៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមនិងមន្ត្រីសាខាកាកបាទក្រហមខេត្តមួយចំនួន មន្ទីរ អង្គភាពជុំវិញខេត្ត យុវជនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មកពីក្រុង-ស្រុកទាំង៧  សរុបប្រហែល ៤០០នាក់ជាង។

 

លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខា ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលសកម្មភាពអ្នកស្ម័ត្រចិត្ត និង សកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ព្រមទាំងធ្វើលំហាត់បង្ហាញ នៃផ្នែកខ្លះៗ នៃវិជ្ជសង្រ្គោះបឋម របស់អ្នកស្ម័ត្រចិត្ត និង របស់យុវជនកាកបាទក្រហម និង ការចែកប័ណ្ណសរសើរជូនដល់អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមក្នុងការងារមនុស្សធម៌ប្រចាំឆ្នាំរួចមក។

 

ឯកឧត្ដមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនាពេលនេះ គឺក្នុងគោលបំណងលើកទឹកចិត្ត និង សរសើរចំពោះ បងប្អូនអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា របស់យើងដែលបាន ខិតខំបំពេញការងារយៈពេលកន្លងមក ។

 

ឯកឧត្ដមបណ្ឌិតបានថ្លែងថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )ដើម្បីអនាគត របស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ ហើយប្រធានបទនេះមានគោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិបន្តចូលរួមឲ្យបានកាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ជម្ងឺកូវីដ១៩ ជម្ងឺឆ្លងរាតត្បាតសកលនានា។

 

ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា ជា ឆ្អឹងខ្នងរបស់សហគមជាតិ ដែលជាកម្លាំងមិនអាចខ្វះបានក្នុងការផ្តល់ក្តីសង្ឃឹម និង ភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលា និង នៅគ្រប់ទីកន្លែង និង បានអំពាវនាវដល់អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដឹកនាំមន្ត្រី-បុគ្គលិក យុវជនអ្នក ស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយឲ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នឹង សូមឲ្យបងប្អូនអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និង ពង្រីកនូវសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឲ្យបានឆាប់រហ័សទាន់ពេលវេលា និង ដើមី្បបន្តអនុវត្តយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១.២០៣០ ដោយបានកំណត់នូវទស្សនវិស័យ របស់ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ តាមវិស័យអាទិភាពទាំង៤ លើការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាព និង ការថែទាំសុខភាពសហគមន៍ ដោយលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និង ការអភិវឌ្ឍន៍ស្ថាប័ន៕

សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )
សាខាកាកបាទក្រហមកម្ពុជាខេត្ត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូក្រោមប្រធានបទ (សាមគ្គីភាពតាមរយៈការស្ម័ត្រចិត្ត )

PLB Banner on article detail

អត្ថបទពេញនិយម