ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី៤០​ និង​ទិវា​ជនពិការ​ជាតិ​លើក​ទី២៤​ ក្រោម​ប្រធានបទ​«ពិការភាព​ទាំង​អស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​បាន​ទេ»​

ថ្ងៃសុក្រ 16 ធ្នូ 2022, 9:47

(ត្បូងឃ្មុំ)នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំចូលរួមក្នុងកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ នៅសាលាវិទ្យាល័យ ហេងសំរិន ចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអំពាវនាវមន្ត្រីក្រោមឱវាទ គឺអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣។

នៅចំពោះមុខនៃការរើសអើងជនមានពិការភាព ឯកឧត្ដមបណ្ឌិត បានអំពាវនាវជាថ្មីឲ្យស្ថាប័ន រដ្ឋ និងឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាពឲ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឲ្យមានសិទ្ធិបំពេញការងារដោយគ្មានការរើសអើង តួយ៉ាងដូចជា មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ជាដើម។ល។

ដោយឡែកសម្រាប់ អង្គការសង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារទាំងអស់ ត្រូវមានការទទួលខុសត្រូវ និងស្មារតីភ្ញាក់រលឹកជ្រើសរើសជនមានពិការភាពឲ្យចូលធ្វើការ ដូចនឹងអ្នកទៃដែរ។

សម្រាប់ក្របខ័ណ្ឌខេត្តត្បូងឃ្មុំ ជនពិការមានចំនួនសរុប ៨៨៩០ នាក់ ស្រ្តី ៤៣៤០ នាក់ ពិការជាកុមារសរុប ៨៨០ នាក់ ស្រី ៣៨៨ នាក់។នៅ​ថ្ងៃ​ទី០៣​ ខែធ្នូ​ ឆ្នាំ២០២២​នេះ ​គឺ​ជា​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី៤០​ និង​ទិវា​ជនពិការ​ជាតិ​លើក​ទី២៤​ ក្រោម​ប្រធានបទ​«ពិការភាព​ទាំង​អស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​បាន​ទេ»​។​ ជុំវិញ​បញ្ហា​ពិការភាព​នេះ​ ប្រទេស​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ចាប់​តាំង​ពី​ឆ្នាំ២០០៩​មក​ម្លេះ។​ ចំណុច​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​កម្ពុជា​ជម្រុញ​ឲ្យ​ស្ថាប័ន​សាធារណៈ​ទទួល​យក​ជន​ពិការ​២%​ និង​វិស័យ​ឯកជន​ទទួល​យក​ជន​ពិការ១%​ ចូល​បំរើ​ការងារ​ រួម​នឹង​ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​របស់​ជន​ពិការ។​ តើ​ស្ថានភាព​ជន​ពិការ​ពេល​នេះ​យ៉ាង​ណា​ដែរ ​យោង​ទៅ​លើ​ខ្លឹម​សារ​ច្បាប់​ដែល​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​កម្លង​មក។​

បើតាមលិខិត គឺនៅឆ្នាំ២០២២ មានជនមានពិការភាពចំនួន ៣៧៤៨នាក់ បានចូលធ្វើការនៅស្ថាប័នរដ្ឋចំនួន៣៧កន្លែង ខណៈដែលជនមានពិការភាពចំនួន ៥៨៣៩នាក់ បានធ្វើការនៅស្ថាប័នឯកជន។ ជាតួលេខសម្រាប់ឆ្នាំ២០២២ គឺជនមានពិការភាពបានចូលបម្រើការងារសរុបចំនួន ៩៥៨៧នាក់។

យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលយល់ឃើញ ជនមានពិការភាពនៅកម្ពុជា មិនទាន់ត្រូវបានយកចិត្តទុកដាក់ពេញលេញនៅឡើយ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានអះអាងថា បញ្ហាជនមានពិការភាព នៅមិនទាន់ទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមពីនេះ ជនមានពិការភាព ក៏នៅបន្តទទួលរងការរើសអើង ក្នុងការទទួលបានសិទ្ធិចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជនមួយចំនួន។

ក៏ប៉ុន្តែរដ្ឋាភិបាលមានសម្តេចតេជោបានអះអាងថា ជនមានពិការភាពនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។ ហើយលើសពីនេះ ជនមានពិការភាពកម្ពុជា ក៏ទទួលបានសិទ្ធិពេញលេញ ដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។

សម្រាប់បងប្អូនជនពិការភាពចូលរួម៣០០គ្រួសារ ទទួលបានអង្ក២៥គីឡូ ទឹកត្រី១យួរ ទឹកស៊ីអៀវ១យួរ ត្រីខកំប៉ុង១យួរ ថវិកាចំនួន២០,០០០រៀល៕

PLB Banner on article detail

អត្ថបទពេញនិយម