ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល  នៃគណៈអភិបាលខេត្តត្បូងឃ្មុំសប្បាយចិត្តយ៉ាងខ្លាំង

ថ្ងៃព្រហស្បតិ៍ 15 ធ្នូ 2022, 11:28

(ត្បូងឃ្មុំ)៖ ថ្ងៃព្រហស្បតិ៍ត ទី១៥ ខែធ្នូ ឆ្នាំ២០២២ ខេត្តត្បូងឃ្មុំអស់ គ្រាប់មីន ហើយ គ្រោង នឹង ប្រកាស រាជធានី - ខេត្ត បន្តទៀត ជា ខេត្ត អស់ មីន នៅក្នុង ឆ្នាំនេះ ក្នុងនោះ មាន ខេត្ត ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត កំពង់ចាម ខេត្ត ព្រះសីហនុ ខេត្ត រតនគិរី  និង ខេត្តតាកែវ ។ 

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បាន ថ្លែង ក្នុងពេល ធ្វើជា អធិបតី ពិធី អបអរសាទរ ការប្រកាស ខេត្ត ត្បូងឃ្មុំជា ខេត្ត ទី  ២ អស់ មីន នៅសាលសាលាខេត្ត ត្បូងឃ្មុំថា អាជ្ញាធរ មីន ដែលជា សេនាធិការ ឱ្យ រាជរដ្ឋាភិបាល បានទទួល នូវ ការ អនុញ្ញាត ពី លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច ជ្រើសរើស យក ខេត្តត្បូងឃ្មុំដែលមាន ផលប៉ះពាល់ខ្លាំង ធ្វើការ បោសសម្អាត និង រៀបចំ ប្រកាស ជា ខេត្ត អស់ មីន  ក្រោម ការចូលរួម ឧបត្ថម្ភ គាំទ្រ ហិរញ្ញវត្ថុ ពី ប្រទេស ន័រវែស និង ប្រទេស ហុងគ្រី និង ជ្រើស រើសយក មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (CMAC)  ជា អ្នក បោសសម្អាត ។

ឯកឧត្ដមបណ្ឌិតថា ៖ « កម្ពុជា បានទទួល  រងគ្រោះ ដោយសារ សង្គ្រាមរ៉ាំរ៉ៃ  ចាប់តាំងពី ទសវត្សរ៍ ឆ្នាំ  ១៩៦០ មាន ទាំង បញ្ហា មីន និង បញ្ហា យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ ។  ភូមិ អស់ មីន ឬ ខេត្ត អស់ មីន មិនមែន ជា ភូមិ  ឬ ជា ខេត្ត អស់ បញ្ហា យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ ដទៃទៀត នោះទេ ដូចជា គ្រាប់បែក ទម្លាក់ ពីលើ យន្តហោះ គ្រាប់បែក ចង្កោម និង គ្រាប់ មិនទាន់ ផ្ទុះ គ្រប់ ប្រភេទ  ជាដើម ។ ខេត្ត ត្បូងឃ្មុំអស់ មីន មិន ទាន់ អស់ បញ្ហា គ្រាប់ មិនទាន់ ផ្ទុះ ពី សង្គ្រាម ទេ សូម បងប្អូន បន្ត ប្រុងប្រយ័ត្ន  និង រួមគ្នា បន្ត ចាត់វិធានការ ដោះស្រាយ  និង ឆ្លើយតប នឹង គ្រាប់ មិនទាន់ ផ្ទុះ ទាំងនោះ ឱ្យទាន់ពេល » ។

ឯកឧត្ដមបណ្ឌិត បាន បញ្ជាក់ថា ដើម្បី សម្រេចបាន នូវ ចក្ខុវិស័យ « កម្ពុជា មួយ គ្មាន មីន  ឆ្នាំ  ២០២៥» អាជ្ញាធរ មីន បានរៀបចំ នូវ គោលការណ៍ ណែនាំ ស្តីពី ការអនុវត្ត យន្តការ ភូមិ អស់  មីន ដែល នឹង ធានាថា រាល់ ចម្ការមីន ដែលមាន ក្នុងភូមិ ត្រូវ បាន បោសសម្អាត ក្នុង គោលដៅ  ជួយ ពន្លឿន ដល់ ការបោសសម្អាត  មីន និង ទាក់ទាញ នូវ ការចូលរួម  គាំទ្រ ពី ម្ចាស់ជំនួយ ថ្មីៗ ទៀត ។

ឯកឧត្ដមបណ្ឌិតថ្លែងថា កម្ពុជា បានកំណត់ នូវ វិសាលភាព  និង  ទំហំ ផលប៉ះពាល់ យ៉ាងច្បាស់ ដោយសារ គ្រាប់មីន  និង យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ ទូទាំង ប្រទេស  គិត ត្រឹម ឆ្នាំ  ២០២១ កម្ពុជា នៅសល់ ផ្ទៃដី មាន មីន និង យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ សរុប ចំនួន ២០១៧  គីឡូម៉ែត្រ ការ៉េ ក្នុងនោះ ផ្ទៃដី មាន មីន ៧៨៨ គីឡូម៉ែត្រការ៉េ ដែល ត្រូវ បោសសម្អាត ឱ្យអស់ ត្រឹម ឆ្នាំ  ២០២៥ កំពុង នៅសល់ ក្នុង រាជធានី ខេត្ត ចំនួន  ២៣  ទៀត ។

ឯកឧត្ដមបណ្ឌិត បញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ ចេញ  ផែនការ ប្រកាស រាជធានី - ខេត្ត ដែល ប៉ះពាល់ ដោយសារ មីន តិចតួច ចំនួន  ៧  ទៀត ជា រាជធានី - ខេត្ត អស់ មីន ក្នុង នោះ រួមមាន ខេត្តព្រៃវែង  (៣,៦ ហិកតា ) ខេត្ត កណ្តាល  (៦,៥ ហិកតា ) ភ្នំពេញ  (១២៥  ហិកតា ) ខេត្តកំពង់ចាម  (១២៨  ហិកតា )  ខេត្ត  ព្រះសីហនុ (១៧៤  ហិកតា )  ខេត្ត រតនគិរី  (៣៤០  ហិកតា )  និង  ខេត្តតាកែវ  (៣៦៣  ហិកតា ) ៕

PLB Banner on article detail

អត្ថបទពេញនិយម