ឯកឧត្ដមបណ្ឌិតអញ្ជើញចូលរួមកម្មវិធីប្រារព្ធទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍, ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់

ថ្ងៃអង្គារ 13 ធ្នូ 2022, 14:21

(ត្បូងឃ្មុំ)នាព្រឹកថ្ងៃអង្គារ៍ ៥រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ
ក្រោមប្រធានបទ (ធ្វើឱ្យមានសមធម៌) ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា ដោយមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ២៥០នាក់នៅមន្ទីរពេទ្យបង្អែកនរោត្តមក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្រោយពីបានស្តាប់សាររបស់សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរា​ជ​ការនៃ​​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដ​ស៍ ដែលបានរួមគ្នាធ្វើឱ្យ​សម្រេច​​បាននូវសមិទ្ធផល​ធំៗ​ជា​ច្រើន​ក្នុងការ​កាត់​បន្ថយការរាលដាល​នៃមេរោគអេដស៍និងជំងឺអេដស៍​នៅ​កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួប​ប្រទះ​នូវ​វិបត្តិ​នៃជំងឺកូវីដ១៩។

ក្នុងពិធីនោះ ឯកឧត្ដមបណ្ឌិត ថ្លែងអំណរគុ​ណ​​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន ប្រធានកា​ក​បាទក្រហមកម្ពុជា​ ក្នុងឋានៈ​ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិ​កា​ភាព​ជា​អ្នក​ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក ឆ្លើយតបមេរោគអេដស៍/​ជំងឺអេដ​ស៍​​នៅកម្ពុជាសម្តេចតែងតែដឹកនាំ និងចូលរួម​ដោយ​ផ្ទាល់ក្នុងការពង្រីក​ភាព​​ឆ្នើម​ដល់បណ្តាញកាកបាទក្រហម គ្រប់​លំ​ដា​ប់​ថ្នាក់នៅទូទាំងប្រទេសប្រឆាំង​ការ​រើសអើង ចំពោះអ្នកផ្ទុក​មេរោគអេដស៍​/ជំងឺ​អេដស៍ ធ្វើឱ្យ​ប្រសិទ្ធភា​ព​នៃការទប់ស្កា​ត់​ការរីករាល​ដាលមេរោគ​អេដស៍/​ជំងឺ​អេដស៍ នៅកម្ពុជាកាន់តែ​មា​នកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥។

ឯកឧត្ដមបណ្ឌិត បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេ​រោគអេដស៍/​ជំងឺអេដ​ស៍នៅកម្ពុជានៅ​តែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែ​​ស ​តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិ​បា​ក​គ្រប់គ្រ​ងជាងមុនៗ ពិសេសការផ្ទុះឡើងនៅ​ក្នុងចំណោម​ប្រជាជនប្រឈមមុខខ្ពស់រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស ក្រុម​បំប្លែ​​ង​ភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថាន កំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នក​ប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេ​រោគ​អេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រា​ខ្ពស់មួយដែល​ត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើ​ប្រាស់​គ្រឿ​ងញៀនទូទៅមានអត្រា​៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ​៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿង​ញៀនដោយចាក់​មាន​ចំនួន៨៧០នាក់។

ដោយផ្អែក​លើ​សរសរស្ត​ម្ភ​ទាំង៣រួមមាន៖ ១៖ ការដឹកនាំ និងភាពជាម្ចាស់, ២៖ ភាពជា​ដៃ​គូ និង៣៖ ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព​នៃ​ការ​ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់ មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។ អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។ សន្ទស្សន៍​នៃ​ការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍​មាន​ការ​ថយ​ចុះខ្លាំង​ គួរ​ជាទីមោទន:ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបាននាំមកនូវគ្រឿងឧបភោគបរិភោគជូនបងប្អូនប្រជាពលរដ្ឋចំនួន១៧០គ្រួសារ មានអង្ក២៥គីឡូ មានជាតិ១កេះ ទឹកត្រី១យួរ ទឹកស៊ីអៀវមួយ១ ត្រីខកំប៉ុង១យួរ លុយ២០,០០០រៀល ៕

PLB Banner on article detail

អត្ថបទពេញនិយម