រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ថ្ងៃព្រហស្បតិ៍ 8 កញ្ញា 2022, 11:8

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥សំខាន់ៗ រួមមាន៖

១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣
របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែកក្កដា ឆ្នាំ២០២២ របស់ រដ្ឋបាលខេត្តត្បូងឃ្មុំ

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្ដីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងគម្រោងថវិការចំណូល និងចំណាយឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៥.បញ្ហាផ្សេងៗ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរ ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឱ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍មិនបណ្ដោយឱ្យប្រទេសជាតិ ធ្លាក់ទៅរកអសន្តិសុខនោះទេ គឺត្រូវតែការពារឱ្យបានដាច់ខាត សុខសន្តិភាព។

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋ មានជីវភាពល្អប្រសើរឡើងជាលំដាប់។

ឯកឧត្តមមានប្រសាសន៍ថា ជំងឺកូវីដ១៩នៅតែមានវត្តមាននៅឡើយ ដូចនេះអាជ្ញាធរពាក់ព័ន្ធត្រូវអំពាវនាវដល់បងប្អូងប្រជាពលរដ្ឋបន្តែមទៀត ទៅចាក់ដុះជំរុញឱ្យបានច្រើន,បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ ក៍ត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។ សមត្ថកិច្ចត្រូវពង្រឹងកម្លាំង កុំឱ្យមានករណីរចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង ក្មេងទំនើងកាប់ចាក់គ្នា ជក់គ្រឿងញៀន និងត្រូវបង្ក្រាបបទល្មើសនេសាទ បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀត ដែលបង្កអសន្តិសុខដល់សង្គម៕ 

PLB Banner on article detail

អត្ថបទពេញនិយម