ទឹកដីដ៏ពិសិដ្ឋរបស់ស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងទទួលបានសមិទ្ធផលមហាសាលថ្មីៗបន្ថែមទៀត

ថ្ងៃច័ន្ទ 29 សីហា 2022, 13:57

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សារខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្ត អង្គភាពជុំវិញខេត្ត បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងបានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យ បង្អែកស្រុកក្រូចឆ្មារទី២ នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានទទួល ស្វាគមន៍ដ៏កក់ក្តៅបំផុត ចំពោះវត្តមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឯកឧត្ដម មីកាមិ ម៉ាសាហ៊ីរ៉ូ ដែលបានអញ្ជើញមកទស្សនៈកិច្ចមន្ទីរ ពេទ្យបង្អែកស្រុកក្រូចឆ្មារ នេះបង្ហាញពីការយកចិត្តទុក្ខដាក់របស់ថ្នាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្ពស់ ក្នុងពេលចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទី២ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា អគារថ្មីទី១ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមាន​លក្ខណៈ​ទំនើបថ្មី និងធំទូលាយ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈឯកឧត្ដម ហើយពេលនេះ អគារថ្មីមួយទៀត កំពុងដំណើរការ​សាងសង់​បន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់ពូជសាស្រ្ត និន្នាការនយោបាយឡើយ ។

ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាននាំ​មកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ​គោរព​ស្រលាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ​ក្រុម​គ្រូពេទ្យ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ​និងប្រជាពលរដ្ឋទាំងអស់​ដែលបានផ្តល់ការគាំទ្រដល់សម្តេចតេជោ​ឱ្យបន្តដឹកនាំ​នាវា​កម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព ​ដែលជាការបានមើលឃើញអំពើល្អ ​និងគាំទ្រគោលនយោ បាយ​ដឹកនាំ​របស់សម្តេចតេជោ ​ដែលនាំមកនូវសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជានិច្ចកាល សម្តេចទាំងទ្វេរ ​តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា​ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ​សំដៅធ្វើយ៉ាងណាឱ្យពួកគេមានសេចក្តីសុខ ​សុភមង្គល​ រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ ​និងបានជួយលើកស្ទួយជីវភាព​របស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង​ផងដែរ។

បញ្ជាក់ៈ នៅស្រុកក្រូចឆ្មារ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន ០១, មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ចំនួន ០១, មណ្ឌលសុខភាព ចំនួន ១២ និងមានគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល សរុបចំនួន ១៥៦នាក់ ដើម្បីបម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ សរុបប្រមាណ ១០៧,៥៧៨នាក់ និយាយដោយឡែក ដែលរស់នៅក្នុងរដ្ឋបាលឃុំ ចំនួន ១២ ស្មើនឹង ៧៧ភូមិ និង និយាយជារួម គឺប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ និងមកពីបណ្ដាខេត្តដទៃទៀត៕

PLB Banner on article detail

អត្ថបទពេញនិយម