កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​

ថ្ងៃសុក្រ 29 មេសា 2022, 9:8

​មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un បាន​សន្យា​នឹង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ នៅក្នុង​ក្បួន​ដង្ហែ​យោធា​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBMs)​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​។​

 

​ក្បួន​ដង្ហែ​នេះ ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​កន្លងទៅ នៅក្នុង​ពិធី​ខួប​លើក​ទី​៩០ នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​កូរ៉េខាងជើង​។ ​មេដឹកនាំ​កូរ៉េខាងជើង លោក Kim បាន​ថ្លែងថា ប្រសិន​កងកម្លាំង​ណាមួយ​ព្យាយាម​រំលោភ​ផលប្រយោជន៍​របស់​យើង កងកម្លាំង​នុយក្លេអ៊ែរ នឹងត្រូវ​បានដាក់​ចេញ​។​

 

​បើតាម​មន្ត្រីការទូត​អាមេរិក និង​កូរ៉េខាងត្បូង បាន​និយាយថា យើង​មាន​សញ្ញា​នៃ​ការសាងសង់​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​មួយទៀត នៅលើ​ទឹកដី​កូរ៉េខាងជើង​។​

 

​គួរ​បញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង បាន​បង្កើន​ការសាកល្បង​អាវុធ និង​ការបង្ហាញ​ថាមពល​យោធា ខណៈដែល​កិច្ចពិភាក្សា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​នៅជាប់​គាំង​នៅឡើយ ក្រោយ​រដ្ឋ បាល​អភិរក្ស​ថ្មី ទើប​ចូលកាន់​អំណាច​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​៕​

កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​
កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​
កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​
កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​
កូរ៉េខាងជើង បង្អួត​ក្បួន​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ក្នុង​ពិធី​ព្យុហយាត្រា​យោធា​

PLB Banner on article detail