លោកគីម ជុនអ៊ុនឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្យុះសង្ឃរាវាយប្រហារកូរ៉េខាងជើងជាថ្មី

ថ្ងៃព្រហស្បតិ៍ 27 សីហា 2020, 14:41

កូរ៉េខាងជើងប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈដែលព្យុះសង្ឃរាឈ្មោះថា បាវី បានបង្កឲ្យមានការបាក់ដី នៅថ្ងៃព្រសហ្បតិ៍ ទី២៧ សីហានេះ ហើយភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា រលំដើមឈើ ពោលគឺបន្ទាប់ពីព្យុះវាយប្រហារតំបន់ឆ្នេរនៃប្រទេសកូរ៉េខាងត្បូង កាលពីយប់មិញ បង្កឲ្យមានការបំផ្លិចបំផ្លាញ។

លោកគីម ជុនអ៊ុនឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្យុះសង្ឃរាវាយប្រហារកូរ៉េខាងជើងជាថ្មី

ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានរាយការណ៍ពីព្យុះនេះ ដោយបង្ហាញពីរូបភាពដួលរលំដើមឈើ អគារ និងខូចខាតផ្លូវថ្នល់នានា ដែលវាគឺជាព្យុះជាលើកទីពីរ បន្ទាប់ពីកូរ៉េខាងជើងត្រូវបានព្យុះ កាលពីខែមុន វាយប្រហារខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ពន្ធនានា រួមទាំងតំបន់នុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ។

លោកគីម ជុនអ៊ុនឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្យុះសង្ឃរាវាយប្រហារកូរ៉េខាងជើងជាថ្មី

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានប្រកាសឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់ ដើម្បីការពារទប់ស្កាត់កុំឲ្យមានការបំផ្លិចបំផ្លាញ ឬមនុស្សស្លាប់ឲ្យសោះ ខណៈដែលកូរ៉េខាងជើងកំពុងស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងថា ព្យុះសង្ឃរានេះបានបង្កឲ្យមានការបាក់ដី ប្រមាណ៥០គីឡូម៉ែត្រ នៅក្រុងព្យុងយ៉ាង កូរ៉េខាងជើង នាព្រឹកមិញនេះ៕

លោកគីម ជុនអ៊ុនឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្យុះសង្ឃរាវាយប្រហារកូរ៉េខាងជើងជាថ្មី
PLB Banner on article detail