​កូរ៉េខាងជើង សម្រេចបិទពិធីជប់លៀង​ឆ្លង​ឆ្នាំ ទប់ស្កាត់ជំងឺកូវីដ១៩

ថ្ងៃច័ន្ទ 30 វិច្ឆិកា 2020, 11:18

​កូរ៉េខាងជើង​៖ សារព័ត៌មាន​រ៉​យ​ទ័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​កូរ៉េខាងត្បូង​បានប្រកាស​ដាក់ចេញ​នូវ​បម្រាម​ហាមឃាត់​មិនអោយ​មានការ​ប្រគុំ​តន្ត្រី​មួយចំនួន និង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ ។​

 

បន្ថែម​លើ​នេះ អាជ្ញាធរ​កូរ៉េខាងត្បូង​ក៏បាន​អះអាង​ទៀតថា សូ​ណា​សាធារណៈ និង​ហាង​កាហ្វេ​មួយចំនួន​ក៏ត្រូវ​តែ​បិទ​ផងដែរ ស្រប​ពេលដែល​ករណី​ឆ្លង COVID-19 បាន​កើន​ឡើងវិញ​ក្នុង​អត្រា​ខ្ពស់បំផុត​។

 

​បើតាម​ទីភ្នាក់ងារ​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង អាជ្ញាធរ​បាន​រាយការណ៍​ពី​ការឆ្លង​ថ្មីៗ​ចំនួន​៤៥០​នាក់​ទៀត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បន្ទាប់ពី​បាន​កត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាង​៥០០​ករណី​ក្នុង​រយៈពេល​០៣​ថ្ងៃ​ជាប់​គ្នា​មកហើយ​។​

 

​ទន្ទឹមគ្នា នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun ក៏បាន​បញ្ជាក់ដែរថា វិធានការ​រឹតបន្តឹង​នឹងត្រូវ​រឹតត្បិត​លើ​ការប្រមូល​ផ្តុំគ្នា និង​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការឆ្លង COVID-19 ជាពិសេស​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល និង​នៅ​តំបន់​ជុំវិញ ៕​

​កូរ៉េខាងជើង សម្រេចបិទពិធីជប់លៀង​ឆ្លង​ឆ្នាំ ទប់ស្កាត់ជំងឺកូវីដ១៩
​កូរ៉េខាងជើង សម្រេចបិទពិធីជប់លៀង​ឆ្លង​ឆ្នាំ ទប់ស្កាត់ជំងឺកូវីដ១៩

PLB Banner on article detail

អត្ថបទពេញនិយម