តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​មេ​បណ្តាញ​ផ្លូវភេទ​តាម​អន​ឡាញ ជាប់គុក​៤០​ឆ្នាំ​

ថ្ងៃព្រហស្បតិ៍ 26 វិច្ឆិកា 2020, 14:24

​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ វិច្ឆិកា ២០២០ បាន​កាត់ទោស​មេដឹកនាំ​បណ្តាញ​ផ្លូវភេទ​តាម​អន​ឡាញ​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​៤០​ឆ្នាំ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន យុន​ហាប​។​

 

​បុរស​វ័យ​២៤​ឆ្នាំ ឈ្មោះថា Cho Ju-bin រូបនេះ​ត្រូវបាន​រកឃើញថា មាន​មានទោស ទាក់ទង​នឹង​ដំណើរការ​បណ្តាញ​អន​ឡាញ ដែល​បាន​ទាក់ទង​ស្ត្រី​យ៉ាងតិច​៧៤​នាក់ រួមមាន​ទាំង​យុវតី​១៦​នាក់ ដែល​អាជ្ញាធរ​ចាត់ទុកថា ភាព​ទាសភាព​និម្មិត តាមរយៈ​បង្ខំ​ឲ្យ​ស្ត្រី​ទាំងនោះ ដោយ​បញ្ជូន​រូបភាព​ថោកទាប​កាន់តែច្រើន ហើយ​ពេលខ្លះ រូបភាព​ផ្លូវភេទ​ដ៏​ឃោរឃៅ នៅ​ចន្លោះ​ពី​ខែឧសភា ២០១៩ និង​ខែកុម្ភៈ ២០២០​។​

 

​តុលាការ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​បាន​កាត់ទោស ពីបទ​បំពាន​ច្បាប់​ការពារ​កុមារ​និង​ឧក្រិដ្ឋកម្ម តាមរយៈ​ការបង្កើត​និង​បញ្ចេញ​រូប​អាសអាភាស និង បង្កើត​អង្គការ​ឧក្រិដ្ឋកម្ម​។​
​មេធាវី​របស់លោក Cho Ju-bin មិនទាន់​ត្រូវបាន​សុំ​បាន​យោបល់​អ្វី​ទេ ចំពោះ​បញ្ហា​នេះ យ៉ាងណាក៏ដោយ នៅពេល​បញ្ចូនទៅ​ក្នុង​ពន្ធនាគារ​កាលពី​ខែមីនា លោក Cho Ju-bin បាន​និយាយថា លោក​ចង់​សុំទោស ជនរងគ្រោះ​ទាំងនោះ​។​

 

​ទាក់ទង​នឹង​ករណីនេះ ពលរដ្ឋ​កូរ៉េខាងត្បូង​រាប់លាន​នាក់​បានដាក់​ញត្តិ​ឲ្យ​អាជ្ញាធរ​បញ្ចេញ​អត្តសញ្ញាណ​របស់លោក ហើយ​មិន​ត្រឹម​ឲ្យ​ស៊ើបអង្កេត​លើ​ក្រុម​នេះ ប៉ុន្តែ​ត្រូវ​ស៊ើបរក​អ្នក​ដែល​ចូលរួម​បង់ប្រាក់ មាន​រហូតដល់​១.៥​លាន​វុន ឬ ១៣៦០​ដុល្លារ​អាមេរិក ដើម្បី​អាច​មើ​ក​រូបភាព​និង​វីដេអូ​ខុសច្បាប់​ទាំងនោះ​ទៀតផង​។

 

​សូម​រម្លឹកថា នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​១២៤​នាក់ និង​ប្រតិបត្តិ​ករ​១៨​នាក់​ក្នុង​បន្ទប់ធ្វើការ​លើ​បណ្តាញ​សង្គម​តេ​ឡ​ក្រាម និង​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត ក្នុងនោះ ក៏មាន​លោក Cho Ju-bin តាំងពី​ចុងឆ្នាំ​២០១៩៕​

តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​មេ​បណ្តាញ​ផ្លូវភេទ​តាម​អន​ឡាញ ជាប់គុក​៤០​ឆ្នាំ​
តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​មេ​បណ្តាញ​ផ្លូវភេទ​តាម​អន​ឡាញ ជាប់គុក​៤០​ឆ្នាំ​
តុលាការ​កូរ៉េខាងត្បូង​កាត់ទោស​មេ​បណ្តាញ​ផ្លូវភេទ​តាម​អន​ឡាញ ជាប់គុក​៤០​ឆ្នាំ​

PLB Banner on article detail