កូរ៉េខាងត្បូងទិញវ៉ាក់សាំងផ្តល់ជូនពលរដ្ឋ៤៤លាននាក់ ពីក្រុមហ៊ុនចំនួន៤

ថ្ងៃអង្គារ 8 ធ្នូ 2020, 12:13

កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ ជាផ្នែកនៃកម្មវិធីផ្តល់វ៉ាក់សាក់ប្រឆាំងជំងឺវីរុសកូវីដ១៩ ដល់មនុស្ស៤៤លាននាក់ នេះបើតាមរដ្ឋាភិបាលកូរ៉េប្រកាស នៅថ្ងៃអង្គារ៍ ទី៨ ធ្នូ ២០២០នេះ។
រដ្ឋាភិបាលបានរៀបចំនីតិវិធីទិញវ៉ាក់សាំង៦០លានដូសពីក្រុមហ៊ុនបី ដោយ១ក្រុមហ៊ុនៗ ទិញ២០លានដូស ក្នុងនោះ រួមមាន AstraZeneca Inc., Pfizer និង Moderna ។ ៤លានដូសទៀត ទិញពីក្រុមហ៊ុន Johnson & Johnson’s Janssen ដែលសរុបទាំង៤ក្រុមហ៊ុន អាចគ្របដណ្តប់លើមនុស្ស៣៤លាននាក់ ហើយដូសផ្សេងៗទៀត បម្រុងសម្រាប់មនុស្ស១០លាននាក់ នឹងត្រូវទិញតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។
ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ១៩ សរុបជិត៤ម៉ឺននាក់ ហើយ ស្លាប់មាន៥៥២នាក់៕

កូរ៉េខាងត្បូងទិញវ៉ាក់សាំងផ្តល់ជូនពលរដ្ឋ៤៤លាននាក់ ពីក្រុមហ៊ុនចំនួន៤ កូរ៉េខាងត្បូងទិញវ៉ាក់សាំងផ្តល់ជូនពលរដ្ឋ៤៤លាននាក់ ពីក្រុមហ៊ុនចំនួន៤ កូរ៉េខាងត្បូងទិញវ៉ាក់សាំងផ្តល់ជូនពលរដ្ឋ៤៤លាននាក់ ពីក្រុមហ៊ុនចំនួន៤
PLB Banner on article detail

អត្ថបទពេញនិយម