កូរ៉េខាងជើងប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ ព្រោះរិះគន់ គីម ជុងអ៊ុន រឿងវិបត្តិសេដ្ឋកិច្ច

ថ្ងៃច័ន្ទ 14 កញ្ញា 2020, 15:5

ទីភ្នាក់ងារសារព័ត៌មាន Dailymail បានចេញផ្សាយថ្មីៗនេះថា កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ បន្ទាប់ពីពួកគេរិះគន់គោលនយោបាយរបស់លោក គីម ជុងអ៊ុន ថាបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។
មន្ត្រីទាំងនោះត្រូវសង្ស័យថា ត្រូវបានក្រុមពេជ្ឈឃាដបាញ់សម្លាប់បន្ទាប់ពីពួកគេហ៊ានរិះគន់គោលនយោបាយរបស់របបដឹកនាំសព្វថ្ងៃថាបានធ្វើឲ្យកូរ៉េខាងជើងឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាបទៅៗ។ 

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ ព្រោះរិះគន់ គីម ជុងអ៊ុន រឿងវិបត្តិសេដ្ឋកិច្ច កូរ៉េខាងជើងប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ ព្រោះរិះគន់ គីម ជុងអ៊ុន រឿងវិបត្តិសេដ្ឋកិច្ច

មន្ត្រីទាំងនោះបានជជែកគ្នាដោយបើកចំហអំឡុងពេលបាយល្ងាចជុំគ្នា កាលពីកាលពីថ្ងៃទី៣០ខែកក្កដា ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចដ៏អន់ថយនៅក្នុងប្រទេសនេះ ហើយថារដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ឧស្សាហកម្ម សង្វាក់ផលិតកម្ម និងចាំបាច់ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការបរទេសដើម្បីដោះស្រាយ៕

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ ព្រោះរិះគន់ គីម ជុងអ៊ុន រឿងវិបត្តិសេដ្ឋកិច្ច
PLB Banner on article detail