ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​

ថ្ងៃច័ន្ទ 18 តុលា 2021, 18:24

​ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​បានធ្វើការ​ទប់ស្កាត់ និង​ឃាត់ខ្លួន​មេខ្យល់ បាន​ចំនួន​០២​នាក់ ខណៈ​កំពុង​លួចលាក់​នាំ​ពលករ​ខ្មែរ​បម្រុង​ហែល​ទឹក​ឆ្លង​អូរ​ចូលក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅដល់​កម្លាំង​ទាំងអស់​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុង​ការពង្រឹង​ទប់ស្កាត់​អោយបាន​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​មិនអោយ​កើតមាន​នៅក្នុង​តំបន់​ដែល​ខ្លន​គ្រប់គ្រង​។​

 

​ជាក់ស្តែង​នៅវេលា​ម៉ោង​១៣ និង​០០​នាទី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ កម្លាំងចម្រុះ​ដែលមាន​ប៉ុស្តិ៍​គីឡូ​១៣ កម្លាំង​វរ​:៨១៧ កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក និង​កម្លាំង​វរ​:៥៣៣ បានធ្វើ​សកម្មភាព​រួមគ្នា​ទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ទឹកដី​ថៃ នៅត្រង់ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​មេខ្យល់​បាន​ចំនួន​០២​នាក់ ខណៈ​ពួកគេ​កំពុង​នាំ​ពលករ​ខ្មែរ​ចំនួន ០៥​នាក់ ក្នុងនោះ​ស្រី​០៣​នាក់ ត្រៀម​ឆ្លង​ទឹកអូរ​ព្រំដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដែល​មេខ្យល់​ទាំង​០២​នាក់​នោះ​គឺ ១.​ឈ្មោះ ពិត ស្រស់ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ  ២.​ឈ្មោះ មឿ​ន វីត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំណែក​ពលករ​ទាំង ០៥​នាក់ មាន​ទីលំនៅ ភូមិ​អូរ​គគីរ​កណ្តាល ឃុំ ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ។

 

​ក្រោយពី​ឃាត់ខ្លួន​យកមក​សាកសួរ​ធ្វេ​ី​កំណត់ហេតុ​រួច ទាំង​ពលករ​និង​មុខសញ្ញា​(​មេខ្យល់​)​ខាង​លេ​ី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ប្រគល់​ទៅអោយ​ខាង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដេ​ី​ម្បី​ចាត់​ការបន្តរ​តាម​នីតិវិធី​៕​

ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​
ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​
ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​
ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​
ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​
ឃាត់ខ្លួន​មេខ្យល់​០២​នាក់ ប្រុង​នាំ​ពលករ​ប្រុស​ស្រី​៥​នាក់់ ឆ្លង​អូរ​ទៅ​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម