​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់

ថ្ងៃច័ន្ទ 30 សីហា 2021, 12:51

​យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​បានអោយដឹងថា ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន ១៤​នាក់​ត្រូវបាន​ក្រុម​ទាហាន​ឈុត​ពិសេស​របស់​ថៃ ចាប់ខ្លួន​ខណ​:​ដែល​ពួកគេ​លបលួច​ឆ្លងដែន​ចូល​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

 

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ភ្នំ​កូនដំរី ស្ថិតក្នុង​ឃុំ​តា​ប្រាក់​យ៉ា ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈដែល​ពលករ​ខ្មែរ​ទាំង ១៤​នាក់ បាន​លបលួច​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ថៃ ដោយ​ដើរកាត់​តាម​ចំការ ស្រប​ពេលដែល​កម្លាំង​ទាហាន​ឈុត​ពិសេស​ថៃ សហការ​ជាមួយ​កម្លាំង​តម្រួត​ព្រំដែន​លេខ ១២ កំពុង​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

 

 ក្រោយ​ការចាប់ខ្លួន​ពលករ​ខ្មែរ​​ទាំង ១៤​នាក់ ដែល​ក្នុងនោះ​ស្រី ០៦​នាក់​បាន​សារភាពថា ពួកគេ​មកពី​ខេត្តបន្ទាយមានជ័យ ដោយបាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ឃុំ​ល្មៀត ស្រុក​ថ្មពួក ដោយមាន​មេខ្យល់​នាំ​ផ្លូវ​និង​ត្រូវ​ចំណាយ​ក្នុង​ម្នាក់ ៦.០០០ បាត និង​ត្រូវ​ដើរកាត់​ចំការ​ដើម្បី​ឡើង​ទៅលើ​ផ្លូវជាតិ​ត្រង់ចំណុច បាន​ណា​ង​ង៉ា​ម ហើយ​នៅពេល​ដល់​គោលដៅ​ទើបត្រូវ​ចាយលុយ ដែល​គោលដៅ​ត្រូវ​ទៅ​គឺ ,​ខេត្ត​ស្រះកែវ ០១ នាក់ ,​ខេត្ត​រ៉ាក់យ៉ង ០២ នាក់ , ខេត្ត​ឆ​:​ឈើ​ង​សៅ ០២ នាក់ និង​ទីក្រុង​បាងកក ចំនួន ០៩ នាក់ ។​

 

​ក្រោយពេល​ឃាត់ខ្លួន ក្រុម​យោធា​ថៃ​បាន​ត្រួតពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់ និង​បាន​បញ្ជូនទៅ​អោយតម្រួត​ព្រំដែន​លេខ ៣៨ ដើម្បី​ប្រគល់​ទៅអោយ​ភាគី​កម្ពុជា​វិញ​តាម​ច្រក​អូរ​បី​ជាន់ ផងដែរ​៕​

​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់
​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់
​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់
​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់
​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់
​ទាហាន​ឈុត​ពិសេស​របស់​ថៃ ស្ទាក់​ចាប់បាន​ពលករ​ខ្មែរ​ចំនួន ១៤​នាក់ ខណៈ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់

PLB Banner on article detail