ពលករ​ខ្មែរ​មកពី​ថៃ​៥​នាក់ វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សង្កែ​

ថ្ងៃអង្គារ 4 ឧសភា 2021, 10:35

​ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​២០២១ នេះ​រដ្ឋបាល​ខេត្តបាត់ដំបង បានធ្វើ​សេចក្ដីប្រកាស​ថ្មី​មួយ​ដោយ​អាជ្ញាធរ​បាន​រកឃើញ​មាន​ពលករ​ចំនួន ០៥​នាក់​ដែល​ទើបនឹង​មកពី​ប្រទេស​ថៃ​មាន​វិជ្ជមាន​កូ​វីដ​១៩ ខណៈដែល​បច្ចុប្បន្ននេះ​បុគ្គល​ទាំង​០៥​នាក់​ត្រូវបាន​យកទៅដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ​។​

 

​អាជ្ញាធរ​ក៏បាន​អំពាវនាវ​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​ឲ្យ​មាន​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវ​តាមដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​ចៀសវាង​ការចម្លង​បន្តទៅទៀត​៕​

ពលករ​ខ្មែរ​មកពី​ថៃ​៥​នាក់ វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សង្កែ​
ពលករ​ខ្មែរ​មកពី​ថៃ​៥​នាក់ វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សង្កែ​
ពលករ​ខ្មែរ​មកពី​ថៃ​៥​នាក់ វិជ្ជមាន​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សង្កែ​

PLB Banner on article detail

អត្ថបទពេញនិយម