បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​

ថ្ងៃព្រហស្បតិ៍ 9 កញ្ញា 2021, 15:3

(​ប៉ៃលិន​) ៖ រហូតដល់​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​នាំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ទៅកាន់​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ហើយ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​ជាប់ទោស​ពីបទ (​នាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​) ។ ប្រភពព័ត៌មាន​ពី​នគរបាល​បានឱ្យដឹងថា ៖ ជនសង្ស័យ​រូបនេះ បាន​លួច​នាំ​ពលករ​ខុសច្បាប់​ជិត​៥០​នាក់ ចេញពី​ខេត្ត​ប៉ៃលិន ទៅធ្វើ​ការជាព​លក​របេះ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន នៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ។

​សូមបញ្ជាក់ថា ៖ កាលពី​វេលា​ម៉ោង​០២ និង​៣៥​នាទី​រសៀល ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​បក្ស​ពួក​របស់​មេខ្យល់​ម្នាក់​ឈ្មោះ សុខ ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​បាន​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់​ចំនួន​៤៧​នាក់ ក្នុងនោះ ស្រី​២៧​នាក់ ក្មេង​០៨​នាក់ ទៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​យោងតាម​ការចង្អុលបង្ហាញ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ សេង សុគន្ធ ស្នងការ នគរបាល​ខេត្ត​ប៉ៃលិន ហើយ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចាត់ការ​តាម​នីតិវិធី ។​

 

​សូម​រំលឹកថា ៖ ពលករ​ខ្មែរ​ចំនួន​៤៧​នាក់ បាន​ចាញ់បោក​មេខ្យល់ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់ខ្លួន ក្រោយ​លួច​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើជា​កម្មករ​បេះ​ផ្លែ​មៀន​​ដោយ​ម្នាក់ៗ បង់ប្រាក់​ឱ្យទៅ​គេ អស់​ជាច្រើន ទើប​ពលករ​ខ្មែរ​ចំនួន​៤៧​នាក់ ដែល​ហ៊ាន​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង​ខេត្ត​ប៉ៃលិន ត្រូវបាន​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ធ្វើ​ការចាប់​ឃាត់ខ្លួន ខណ​:​ដែល​ពួកគេ​ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​ធ្វើជា​កម្មករ​បេះ​ផ្លែ​មៀន (​ហៅ​តា​ង៉ែ​ន​) នៅក្នុង​ទឹកដី​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ។​

 

​នៅ​មុនពេល​កើតហេតុ មាន​ពលករ​ខ្មែរ​ចំនួន​៤៧​នាក់ បាន​ជឿ​តាម​ការ​ឆបោក​របស់​មេខ្យល់ ក៏​នាំគ្នា​លួច​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ទឹកដី​ប្រទេស​ថៃ ដោយបាន​នាំគ្នា​ដើរកាត់​តាម​ចំការ​ដំណាំ ស្រប​ពេលដែល​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃ កំពុង​ចុះ​ល្បាត តាម​ព្រំដែន​ក៏​ស្ទាក់ចាប់​ឃាត់ខ្លួន​តែម្តង ៕​

បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​
បញ្ជូន​បក្ខពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​តុលាការ ក្រោយ​ទាហាន​ថៃ​ឃាត់ខ្លួន​ជាច្រើន​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម