នៅ​ឆ្នាំ២០២០ខាងមុខ​ ​ក្រសួង​យុត្តិធម៌​នឹង​ដាក់ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ចំនួន៣ទៀត​

ថ្ងៃសុក្រ 2 សីហា 2019, 8:37

(ភ្នំពេញ)៖ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​អ្នកនាំពាក្យ​ក្រ​សួ​ងយុ​ត្ដិ​ធម៌​ ​បាន​ប្រកាស​ថា​ ​នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ ​ក្រសួង​យុត្តិធម៌​នឹង​ដាក់ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​នៅ​ខេត្ត​ចំនួន៣ទៀត​ ​ខណៈ​បច្ចុប្បន្ន​នេះ​ ​ប្រទេស​កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែមួយ​ប៉ុណ្ណោះ។

នៅ​ឆ្នាំ២០២០ខាងមុខ​ ​ក្រសួង​យុត្តិធម៌​នឹង​ដាក់ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ចំនួន៣ទៀត​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​សមិទ្ធផល១ឆ្នាំ​ ​ក្រោយ​ការបោះឆ្នោត​ ​កាលពី​ព្រឹក​ថ្ងៃទី០១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​លោក​ ​ជិន​ ​ម៉ា​លីន​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែមួយ​នោះ​ទេ​ ​គឺ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​ដែល​ដោះស្រាយ​គ្រប់​សំណុំរឿង​ដែល​បាន​បញ្ជូន​ពី​គ្រប់​សាលាដំបូង​រាជធានី​ទាំងអស់​។​

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ជិន​ ​ម៉ា​លីន​ ​ខេត្ត​ទាំង៣ដែល​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​សាលាឧទ្ធរណ៍​នោះ​ ​រួមមាន​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្ត​បាត់​ដំ​បង់​ ​និង​ខេត្ត​ ​ព្រះសីហនុ​។​

​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​ក៏បាន​អះអាង​ដែរ​ថា​ ​ក្រសួង​ក៏​គ្រោង​នឹង​បង្កើត​សាលាដំបូង​នៅ​ខេត្ត​កែប​មួយទៀត​ ​ខណៈ​បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​បាន​ប្រើប្រាស់​តុលាការ​រួមគ្នា​ជាមួយ​តុលាការខេត្ត​កំពត​៕​

PLB Banner on article detail