​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច

ថ្ងៃពុធ 21 កក្កដា 2021, 20:33

(​ប៉ៃលិន​)​កសិករ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ពិសេស​នៅ​ខេត្ត​ប៉ៃលិន នាំគ្នា​ចាប់ផ្តើម​ប្រមូល​ផលដំណាំ​ពោតក្រហម​ជា​បន្តបន្ទាប់​ដោយ​តំលៃ​ទីផ្សារ​ហាក់ដូចជា​ឡើង​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច​នេះ​បើ​យោងទៅលើ​ការអះអាង​របស់​កសិក​រ​។​

 

​ជាក់ស្តែង​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រជាកសិករ​មួយចំនួន​ដែល​កំពុង​ប្រមូល​ផល​ពោតក្រហម​បាន​ប្រាប់ថា ពួកគាត់​ជួប​ការលំបាក​បញ្ហា​គ្រោះធម្មជាតិ មិន​អំណោយផល​ធ្វើ​ឲ្យ​ដំណាំ​របស់គាត់​ជួប​បញ្ហា​រហូត​ដូចជា​ចៃ​និង​ដង្កូវ​ហ្វូង​មក​បំផ្លាញ​ហើយ​ម្យ៉ាងទៀត ដោយសារតែ មេឃ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ជាប់ៗ​គ្នា បណ្តាលឱ្យ​ជាំ​ទឹក​ក្នុង​ចម្ការ ពោត ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ពោត យ៉ាងដំណំ​បន្ទាប់មក​ក៍រាំង​រហូត​ស្វិត​ស្រពោន​អស់​ធ្វើ​ឲ្យ​បាត់​ទិន្នផល​យ៉ាងច្រើន​។​

 

​តាម​ប្រភពពី​លោកស្រី ប៊ុត ស្រីអូន ជា​កសិករ​ក្នុងភូមិ​កូនភ្នំ សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​គាត់​ពិតជា​មានការ​ខាតបង់​អស់​ច្រើន ដោយសារ​ចំណាយ​ថវិកា​ទិញ ទិញ​ពូជ​គ្រាប់ពោត ដាំ​នៅលើ​ដី​៤​ហិកតា ដោយ​សង្ឃឹមថា នៅពេល​ប្រមូល​ផល អាច​នឹង​លក់បាន​ប្រាក់​ខ្លះៗ​សម្រាប់​យកទៅ​សង​ជំពាក់​គេ ហើយ​សល់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ដោយសារ​គ្រោះធម្មជាតិ​ភ្លៀង​ខ្លាំង ធ្វើឱ្យ​គាត់​អស់សង្ឃឹម​យ៉ាងខ្លាំង ហើយ​មើលទៅ​មិនអាច​រក​ថវិកា​សង​ជំពាក់​គេ​រួចរាល់​នោះឡើយ​។​

 

​លោកស្រី​បន្តថា​ការជួល​កម្មករ​កាច់​ពោត​នេះដែរ គឺ ក្នុង​១​ធុង តម្លៃ ៧០០​រៀល ដោយ​ក្នុង​១​ថ្ងៃ ពួកគាត់​អាច​កាច់​ពោត​បាន​ម្នាក់ៗ​ប្រហែល​ជាង ៣០​ទៅ​៤០​ធុង គិត​ជា​លុយ​ប្រមាណ​ជិត​៣ពាន់​រៀល​ប៉ុ​ណ្ណោះ​។​

 

ដំណាំ​ពោតក្រហម​នៅ​ឆ្នាំ​២០២១​នេះ មិនសូវ​ទទួលផល​ច្រើន​ដូច​ឆ្នាំមុន​នោះទេ ដោយសារតែ​ពេល​ពោត​កំពុង​លូតលាស់​មាន​សត្វ​ពីងពាង​ក្រហម​និង​ដង្កូវ​ហ្វូង​មក​បំផ្លាញ និង​ម្យ៉ាងទៀត​នៅ​ឆ្នាំនេះ​របប​ទឹកភ្លៀង​មិន​ទៀងទាត់ ពោលគឺ​ពេល​ភ្លៀង​ក៍​ភ្លៀង​ជាប់ៗ​គ្នា​រាល់ថ្ងៃ​បណ្តាលឱ្យ​រលួយ​ជួន​ខ្លះ​រាំង​បណ្តាល​ឲ្យ​ក្រៀម​ស្វិត​ទើប​មិនសូវ​បាន​ផល​។ ដោយសារ​មូលហេតុ​នេះហើយ​ទើប​ឆ្នាំនេះ​កសិករ​ដែល​ដាំពោត​មានការ​រ​អូរ​រទាំ​សឹង​គ្រប់ៗ​គ្នា​។​

 

​ចំណែក​តំលៃ​នៅ​ទីផ្សារ​វិញ ពោតក្រហម​១ គីឡូក្រាម​ឈ្មួញ​ទិញ  ៥.២ បាត (​ប្រាក់​ថៃ​)​ស្នើ​ជាង​៦០០​រៀល​ក្នុង​១​គីឡូក្រាម ដែលមាន​ការឡើង​ជាង​ឆ្នាំមុន​បន្តិច​៕​

​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច
​កសិករខេត្ត​ប៉ៃលិន ​ចាប់ផ្តើម​ប្រមូល​ផល​ពោតក្រហម ​ខណ​:​តំលៃ​ខ្ពស់ជាង​ឆ្នាំមុន​បន្តិច

PLB Banner on article detail