គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​

ថ្ងៃសុក្រ 9 កក្កដា 2021, 14:3

​គោ​ញី​មួយ​ក្បាល មានឈ្មោះ Rani មកពី​កសិដ្ឋាន​មួយ​ក្បែរ​ទីក្រុង Dhaka នៃ​ប្រទេស​បង់​ក្លា​ដែ​ស ត្រូវបាន​គេ​ចាត់ទុកថា ជា​គោ​ដែល​តូច​បំផុត​នៅលើ​ពិភពលោក​។​

 

​គោ​តឿ​មួយ​ក្បាល​នេះ មាន​អាយុ​២៣​ខែ និង​កម្ពស់​ឈរ​ត្រឹមតែ​៥១​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ហើយ​វា​តូច​ជាង​កូន​គោ​ដទៃ ដែល​ទើបនឹង​កើត​ទៅទៀត​។​

 

​លោក Sufian ជា​នាយក​ប្រតិបត្តិ​កសិដ្ឋាន បាន​ឲ្យ​ដឹងថា វា​ពិតជា​តូច​មែនទែន និង​មិនអាច​ឡើង​ទម្ងន់​លើសពី​៨០​គីឡូក្រាម​ឡើយ ដែល​អាច​ឡើង​បាន​ប្រហែល​៣០​គីឡូក្រាម​ប៉ុណ្ណោះ​។ តែ​វា​មាន​សុខ​ភាពល្អ​ណាស់ ដោយ​មិនមាន​បញ្ហា​អ្វី​ទេ និង​អាច​រត់លឿន​ជាង​ពួក​ទន្សាយ​ផងដែរ​។​

 

​យ៉ាងណាមិញ ដើម្បី​ចៀសវាងរ​កវា​មិនឃើញ ដោយសារតែ​តូច​ពេក ខាង​កសិដ្ឋាន​ក៏បាន​ពាក់​កណ្ដឹង​ជាប់​នឹង​.​ក របស់​វា ហើយ​ខាង​កសិដ្ឋាន​គ្មាន​គម្រោង នឹង​សម្លាប់​វា​ទេ​។ បន្ថែម​ពីនេះ​ទៀត កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស នឹងធ្វើ​ដំណើរ​ទៅកាន់​កសិដ្ឋាន​ខាងលើ ដើម្បី​ពិនិត្យថា គោ Rani នឹង​អាច​ជាប់​កំណត់ត្រា ឬ​យ៉ាងណា​ផងដែរ​៕​

គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​
គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​
គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​
គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​
គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​
គោ​តូច​បំផុត​លើ​ពិភពលោក មាន​កម្ពស់​៥១​សង់ទីម៉ែត្រ​

PLB Banner on article detail