អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​

ថ្ងៃអង្គារ 6 កក្កដា 2021, 18:11

​នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​ការងារ​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ ស្ថិតនៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

 

​លោកស្រី អ៊ុច សោភា ប្រធាន​មន្ទីរ​អប់ រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជ្រើសរើស​សាលា​ចំនួន​០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ​ហ៊ុន សែន ព្រៃនប់ និង​វិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើ​គម្រោង​កែលម្អ​គុណភាព​អប់រំ​។ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏បាន​ធ្វើការ​បណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ​តាម​សាលា​ទាំង​១០០​ក្នុង​ខេត្ត ដើម្បី​បង្រៀន និង​ការរៀន​តាម​ប្រព័ន្ធ Online​។ យើង​ក៏បាន​អនុវត្ត​សាកល្បង​ធ្វើតេស្ត ដើម្បី​កែលម្អ​គុណភាព​សិក្សា​របស់​សិស្ស និង​ការបង្រៀន​របស់​គ្រូ​ស្របតាម​ផែនការ​វិស័យ​អប់រំ​នៅ​កម្ពុជា​។

 

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ពិសេស​លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុន សែន វាលរេញ អាជ្ញាធរ​មូលដ្ឋាន និង​អាណាព្យាបាល​សិស្ស​ដែល​បាន​ខិតខំ​បង្រៀន និង​ជម្រុញ​កូនចៅ​ឱ្យចូល​រៀន​តាម​ប្រព័ន្ធ Online​។ យើង​ត្រូវ​ជម្រុញ​លើកទឹកចិត្ត​លើ​ការរៀន និង​បង្រៀន​តាម​ប្រព័ន្ធ Online បន្តទៀត ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

 

​បន្ថែម​ពីនេះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស​ត្រូវ​សហការ​ជាមួយ​សាលា ពិសេស​លោកគ្រូ អ្នកគ្រូ ជម្រុញ​កូនចៅ​ចូលរៀន​តាម​ប្រព័ន្ធ Online ឱ្យ​កាន់តែ​ផុលផុស​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​នូវ​ហានិភ័យ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ការរៀន​តាម​ប្រព័ន្ធ Online មិន​ត្រឹមតែ​ជួយ​ឱ្យ​ទទួលបាន​ចំណេះដឹង​ទូទៅ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​ឱ្យ​សិស្សានុសិស្ស​ចេះ​ទាំង​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា​ថែមទៀត​ផងដែរ​។

 

​ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​លោកគ្រូ អ្នកគ្រូ​ចំនួន ៨៩​នាក់ ក្នុង​ម្នាក់ៗ ១០​ម៉ឺន​រៀល ជូន​សាលា​វិទ្យាល័យ ហ៊ុនសែន វាលរេញ ១០​លាន​រៀល  លោកគ្រូ ICT ០៣​នាក់ ក្នុង​ម្នាក់ៗ ១​លាន​រៀល សាលាឃុំ​ចំនួន​០២  ដោយ​ក្នុង​មួយ​សាលាឃុំ ១​លាន​រៀល​៕​

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​
អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​
អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​
អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​
អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​
អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ដំណើរការ​បង្រៀន និង​គ្រប់គ្រង​ការប្រឡង​តាម​ប្រព័ន្ធ Online នៅ​វិទ្យាល័យ ហ៊ុនសែន វាលរេញ​

PLB Banner on article detail

អត្ថបទពេញនិយម