ឯកឧត្តម គួច ចំរើន ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧកញ៉ា មន្ត្រីរាជការ និង​សប្បុរសជន ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩ និង​គ្រោះធម្មជាតិ​

ថ្ងៃពុធ 30 មិថុនា 2021, 15:47

​នា​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧកញ៉ា មន្ត្រីរាជការ និង​សប្បុរសជន ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ  ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ "​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ធនធាន​របស់​សង្គម​"​ដើម្បី​យកមកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ នៅ​ទី​ស្នាក់ ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។   

​អំណោយ​ដែល​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មានដូចជា​៖
១.​លោក​ឧកញ៉ា ទៀ វិចិត្រ អនុប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ២០.០០០​ដុល្លារ​អាមេរិក
២. លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​អនុប្រធាន​កិត្តិយស​សាខា និង​លោកស្រី ឧបត្ថម្ភ​ថវិកា​ចំនួន ១.០០០.០០០​រៀល
៣.​លោក​ឧកញ៉ា ស៊ុន រី អនុប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ៣.៥០០​ដុល្លា​អាមេរិក
៤.​លោក​ឧ​ញ៉ា គុយ ណាត អនុប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា ៣.៥០០​ដុល្លា​អាមេរិក  
៥.​លោក​ឧកញ៉ា តាន់ តាក់ អនុប្រធាន​កិត្តិយស​សាខា និង​លោក ជំទាវ ឧបត្ថម្ភ​ថវិកា ៥.០០០​ដុល្លា​អាមេរិក
៦.​លោក ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ ឧបត្ថម្ភ​ថវិកា​ចំនួន ២០០.០០០​រៀល និង ៥០០​ដុល្លា​អាមេរិក
៧.​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្ទឹងហាវ ឧបត្ថម្ភ​ថវិកា ៥.៥៨៣.០០០​រៀល និង​២.១០០ ដុល្លា​អាមេរិក  
៨.​លោក ឌុំ នឿន អាហា​ដ្ឋា​ន​អង្គរ​ប៊ិច អូ​ឈើទាល ឧបត្ថម្ភ​ថវិកា ១.០០០​ដុល្លា​អាមេរិក ។

ឯកឧត្ដម គួច ចំរើន ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មាន​សប្បុរសជន​ដែល​បាន​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​សាខា​មាន​ថវិកា សម្ភារៈ និង​ធនធាន ដើម្បី​យកមក​បម្រើ​សកម្មភាព​មនុស្សធម៌​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មិន​ប្រកាន់​វណ្ណ​: ពណ៌​សម្បុរ ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ គឺ​ធ្វើយ៉ាងណា​យើង​ជួយ​ប្រជា​ពល រដ្ឋ​ឱ្យបាន​ទាន់ពេលវេលា មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ខ្វះខាត​ស្បៀង​ស្លាប់​នោះទេ ។

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​លោក​ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បងប្អូន​សប្បុ រស​ជន​ទាំងអស់​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​របស់​យើង​បន្តទៀត ដើម្បី​សាខា​មាន​ធនធាន​ថវិកា សម្ភារៈ​ដើម្បី​យកមក​ធ្វើការ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀង​បាន​ទាន់ពេលវេលា ។

​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា យើង​ពិនិត្យឃើញ​ក្រុមគ្រូពេទ្យ​របស់​យើង​បាន​អនុវត្តបាន​ត្រឹមត្រូវ​មិនមាន​ការឆ្លង​កូ​វីដ ព្រោះ​គ្រូពេទ្យ​យើង​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ យ៉ាងតិច​២ ឬ ៣​ដង ការ អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ ៣.​ការពារ និង ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទប់​ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ព្រោះ​ការរក្សា​គម្លាត​សុវត្ថិភាព និង​ធ្វើ​អនាម័យ ពាក់​ម៉ាស​ជា​អាវ​ក្រោះ​ទី​១ ការចាក់​វ៉ាក់សាំង​ជា​អាវ​ក្រោះ​ទី​២ ទន្ទឹម​នោះ​យើង​ក៏បាន​ធ្វើ​កិច្ចការ​ពីរ ទី​១.​មន្ទីរពិសោធន៍​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ទី​២.​យើង​មាន​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ដោយ​មិនចាំបាច់​ឡើងទៅ​ដឹក​អុកស៊ីសែន​មកពី​រាជធានី​ភ្នំពេញ​៕​

PLB Banner on article detail

អត្ថបទពេញនិយម