ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​

ថ្ងៃសុក្រ 25 មិថុនា 2021, 14:35

​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន​០៦​នាក់​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ យកមក​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។

 

​សូម​ជម្រាបជូន​ថា វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​មក​ដើម្បី​ចាក់​ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ជនបរទេស​ដែល​កំពុង​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដោយ​គ្មាន​ការគិតថ្លៃ​។ ដោយឡែក​ចំពោះ​ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​អាជ្ញាធរ​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន ដោយ​មិន​គិតថ្លៃ​ដូចគ្នា​។ ដូច្នេះ​សកម្មភាព​នៃ​ការលក់ដូរ ប័ណ្ណ​ចាក់​វ៉ាក់សាំង និង​ទម្រង់​ពាក្យស្នើសុំ​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុម​ឱកាសនិយម​ទាំងនេះ គឺជា​ទង្វើ​ខុសច្បាប់ ដែល​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​
ឃាត់ខ្លួន​មនុស្ស​៦​នាក់ នៅ​ក្រុងព្រះសីហនុ ពាក់​ព័​ន្ឋ​សកម្មភាព​ទិញ​លក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​

PLB Banner on article detail

អត្ថបទពេញនិយម