ឈើប្រណិតជាច្រើន ដុំ ត្រូវបាន មន្ត្រីររដ្ឋបាល មេព្រៃឈើ បង្រ្កាបនឹងដកហូតយកទៅរក្សាទុក !

ថ្ងៃអង្គារ 22 មិថុនា 2021, 12:9

​ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ​២០២១ ជំនាញ​មេព្រៃ​ចុះបង្ក្រាប​កន្លែង​ស្តុក​ឈើ​មួយកន្លែង នៅក្បែរ សប្បិ​កម្ម កែឆ្នៃ​ឈើ​អត់​ច្បាប់ ឈើ​ដែល​បាន​ស្តុក​ទុក​ឈើប្រណិត ប្រភេទ ផ្ចឹក នឹង ស​ក្រម មាន​ចំនួន ១៦០ ដុំ និង មាន​ដូច​ប្រភេទ មុខកាត់ ១០​គុណ​២០ ប្រវែង ២​ម៉ែត្រ ចំនួន ១១០​ដុំ និង ១០​គុណ​១០ ប្រវែង​១ ម៉ែត្រ ចំនួន ៥០​ដុំ​ដែល​ម្ចាស់ ឈ្មោះ ម៉ែន សុភា !​រស់នៅ ភូមិ ក​ក្រាញ់ សង្កាត់ សៀមរាប ក្រុង​/​ខេត្តសៀមរាប។

 

បន្ទាប់ពី​បងប្អូន អ្នក​សារ​ព័​ត៍​មាន បាន​រាយការណ៍​ជូន​លោក ម៉ុង ប៊ុន​លីម ! នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប លោក​បាន​បញ្ជា​ផ្ទាល់ ដឹកនាំ​ដោយ លោក លី​សុ​ី សុ​ផា ! នាយរង​ផ្នែក​សៀមរាប និង​លោក យឹម សុ​ី​វន ! នាយ​សង្កាត់ សៀ​បរាម រួម​នឹង​លោក ឡឹង សុខា ! នាយរង​សង្កាត់ បាន​ចុះទៅ​ដល់ទី​តាំង​ភ្លាមៗ ។

 

បណ្តាញ​ព័​ត៍​មាន​ក៍បាន​ទំនាក់ទំនង ទៅ​លោក ម៉ុង ប៊ុន លីម ! នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដើម្បី​សាកសួរ លោក​បាន​ប្រាប់ថា​៖ ឈើ​ដែល​ដកហូត ពី​ម្ចាស់​សិប្បកម្ម​ដែល​រក្សាទុក​អត់​ច្បាប់​នោះបាន​យកទៅ រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ៕ ដោយ តាំង ហូ​

ឈើប្រណិតជាច្រើន ដុំ ត្រូវបាន មន្ត្រីររដ្ឋបាល មេព្រៃឈើ បង្រ្កាបនឹងដកហូតយកទៅរក្សាទុក !

PLB Banner on article detail