នាថ្ងៃអាទិត្យ ៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក កង សុទ្ធី អនុប្រធាន ស.ស.យ.ក ស្រុកស្វាយលើ បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុកស្វាយលើ ចំនួន ១៧នាក់ ចូលរួមសហការជួយសម្របសម្រួលការងារនៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យ សុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code Stop COVID-19 "ទប់ស្កាត់កូវីដ-១៩" និងបានណែនាំនូវវិធានការ ៣ ការពារ ៣ កុំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់នូវច្រកព្រំប្រទល់ (ស្រុកជីក្រែង-ខេត្រសៀមរាប និង ស្រុកស្ទោង ខេត្តកំពង់ធំ) ទីតាំងថ្មីនៅ វិទ្យាល័យ កំពង់ក្ដី ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងត្រួតពិនិត្យ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ រាជធានី-ខេត្ត នានា ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាបផ្ទាល់ និងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាល ជម្ងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ព្រមទាំងធ្វើយ៉ាងណាអោយដំណើរការការងារប្រព្រឹត្តិដោយមានភាពរលូនផងដែរ។
ក៏សូមអរគុណដល់៖
- លោក ជា សុភ័ក្រ និងភរិយា ដែលបានផ្ដល់ជូនអាហារថ្ងៃត្រង់ និងភេសជ្ជៈ ចំនួន ២០ឈុត
- ក្រុមហ៊ុន ទូរស័ព្ទ OPPO, ក្រុមហ៊ុន ទូរស័ព្ធ VIVO និងក្រុមហ៊ុន J&T ដែលបានឧបត្ថម្ភ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់មួយចំនួនទៀត។
- សូមចូលរួមធ្វើតាមវិធីបង្ការ ៣ការពារ ៣កុំ- សូមចូលរួមអនុវត្តទាំងអស់គ្នាតាមការណែនាំរបស់ក្រសួង សុខាភិបាល អោយជាប់ជាប្រចាំ។សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបសសយកស្រុកស្វាយលើ ។ ដោយ តាំង ហូ