កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​

ថ្ងៃសុក្រ 11 មិថុនា 2021, 10:31

​ខេត្ត​ប៉ៃលិន ៖ តាំងពី​ដើមខែ​រហូតមក​ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ ដំណាំ​សាវម៉ាវ ចាប់ផ្តើម​ទទួលបាន​ផល​ផ្លែ អាច​បេះ​លក់​ឱ្យ​ភ្ញៀវ​ទិញយក​ទៅ​ទទួលទាន ជួបជុំ​គ្រួសារ ។​

 

​បើតាម​ការរៀបរាប់​ពី​មេការ​ម្នាក់ ឈ្មោះ កែម ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ៖ ម្ចាស់​ចំការ​ខាងលើ មាន ឈ្មោះ សេង រ៉​ន អាយុ​ជាង​៦០​ឆ្នាំ រស់នៅក្នុង​ក្រុងប៉ៃលិន ហើយ​បាន​ដាំ​ដំណាំ​សាវម៉ាវ​ជាង​៧០០​ដើម រហូតមកដល់​ពេលនេះ គាត់​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរៗ ហើយ គឺ​បេះ​លក់​ឱ្យ​ភ្ញៀវ ដែល​ធ្វើដំណើរ​ចេញចូល​ទៅលេង​រមណីយ​ដ្ឋា​ន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ផ្សេងៗ ទៀត ដោយ​តម្លៃ​ទីផ្សារ​ផ្លែ​សាវម៉ាវ​ពេលនេះ ម្ចាស់​លក់​ក្នុង​១​គីឡូក្រាម ត្រឹមតែ​៦០០០​រៀល​ប៉ុណ្ណោះ ។ គាត់​បន្តទៀតថា ក្រៅពី​ដំណាំ​សាវម៉ាវ ម្ចាស់​ចំការ ក៏​បា ន​ដាំ ដំណាំ​តា​ង៉ែ​ន​ជាង​២០០​ដើម​, ម៉ាក់​ប្រា​ង​ជាង​១០០​ដើម​, មង្ឃុត​ជាង​១០០​ដើម​, ដាំ​ដើម​ទុរេន​មួយចំនួន ក៏មាន​ដំណាំ​ចេកណាំវ៉ា ស្វាយកែវ​រមៀត ព្រមទាំង​ក្រូចឆ្មា​ផងដែរ ។

 

​មេ​ការដែល​ធ្វើការ​ក្នុង​ចំការ​ខាងលើ បាន​បន្ថែមទៀតថា ដំណាំ​សាវម៉ាវ មិនមាន​ការបញ្ជា​ឱ្យ ផ្លែ​ដូចជា​ដំណាំ​តា​ង៉ែ​ន​នោះទេ គឺ​ផ្លែ​តាមរបៀប​ធម្មជាតិ គ្រាន់តែ​ពេល​ចាប់ផ្តើម​ចេញ​ផ្កា​ក្តិ​ប ដំណាំ​ប្រភេទ​នេះ ទាមទារ​ឱ្យ​ស្រោច​ទឹកជា​ញឹកញាប់ ១​ទៅ​២​ថ្ងៃ ម្តង ។ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ជ្រុះ​ក្តិ​ប ឬ​ពេល​ផ្លែ​ធំ អាច​នឹង​ប្រេះ​បែក ខូចខាត​ថែមទៀត​ផង ។ ការដាំ​សាវម៉ាវ​មិន​មិន​លំបាក​ប៉ុន្មាន​ទេ តែ​ម្ចាស់​ចំ​ការជួល​កម្មករ​ឱ្យ​ជម្រះ​ស្មៅ បាញ់ថ្នាំ​កំចាត់​សត្វល្អិត និង​សម្លាប់​ដង្កូវ​តែ​ម្តងគត់ គឺ​ពេល​ដំណាំ​នេះ​ចាប់ផ្តើម​ផ្កា លុះ​ក្រោយមក គេ​ស្រោច​ទឹក​រហូតដល់​ផ្លែ​វា​ទុំ ទើប​ប្រមូល​ផល​លក់​ជា​បណ្តើរៗ រហូតដល់​អស់ ។​

 

​គាត់​បញ្ជាក់ថា សាវម៉ាវ​នេះ ម្ចាស់​នាំ​ពូជ​ចូល​មកពី​ប្រទេស​ថៃ ដែលមាន ឈ្មោះ «​រុង​រៀន​» ជា​ច្រ​ភេទ​សាវម៉ាវ​កំប៉ុង ដែល​គេ​អាច​ទិញយក​ទៅធ្វើ​ផ្លែឈើ​កំប៉ុង សម្រាប់​រក្សាទុក​បានយូ​រ លក់​ចេញទៅ​ក្រៅប្រទេស​ថែមទៀត​ផង ។ តែ​នៅ​ឆ្នាំ​២០២១​នេះ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ភ្ញៀវ​មានការ​ថយចុះ អត់​សូវ​មាន​អ្នក​ចូលទៅ​ទិញ​ច្រើន​ដូច​កាលពី​ឆ្នាំមុនៗ នោះទេ ដោយ​បច្ចុប្បន្ន​ក្នុង​១​ថ្ងៃ អាច​បេះ​លក់ បាន​ត្រឹម​៥០​ទៅ​៦០​គីឡូក្រាម​ប៉ុណ្ណោះ ៕​

 

 

 

កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​
កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​
កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​
កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​
កសិករ​ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ នៅ​ជើងភ្នំ​ខៀវ​

PLB Banner on article detail