ឯកឧត្តម ងួន រតនៈ នាំយកអំណោយសម្តេចក្រឡាហោម ស ខេង ចែកជូនគ្រួសារក្រីក្រ ១០០គ្រួសារ ក្នុងសង្កាត់វត្តគរ

ថ្ងៃច័ន្ទ 7 មិថុនា 2021, 19:4

ខេត្តបាត់ដំបង !ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិចំនួន០២ មានភូមិវត្តគរនិងភូមិបល្ល័ង្គ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង សរុបចំនួន ១០០គ្រួសារ ដែលកំពុងតែប្រឈមនូវជីវភាពខ្វះខាតប្រចាំថ្ងៃ ដោយសារតែវិបត្តិកូវីដ-19 កន្លងមក ត្រូវបានទទួលអំណោយជាស្បៀងរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារចុះជួយសង្កាត់និងក្រុងបាត់ដំបង ដើម្បីជាការចែករំលែកក្នុងគ្រាដែលបងប្អូនទាំងនោះកំពុងជួបប្រទះពីការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។

ពិធីនេះដែរក៏មានការចូលរួមអមដំណើរដោយឯកឧត្តម អ៊ុត ក្លឹង និងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង ព្រមទាំងអាជ្ញាធរនៃរដ្ឋបាលក្រុងនិងមូលដ្ឋានសង្កាត់ ជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរំលឹកដល់គ្រប់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែបន្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់នូវលំហូរចូលរបស់ប្រជាពលរដ្ឋដែលមកពីតំបន់ប្រឈមនានាពីប្រទេសជិតខាង មក ពិសេសមូលដ្ឋានដែលកំពុងប្រឈមនិងការឆ្លង ការចម្លងមេរោគកូវីដ-19កន្លងមក ពេលមកដល់មូលដ្ឋានត្រូវយកបងប្អូនទាំងនោះឲ្យធ្វើចត្តាឡីស័កដើម្បីត្រួតពិនិត្យសុខភាព ចៀសវាងការចម្លងទៅក្រុមគ្រួសារនិងអ្នកដទៃ។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងពីមេរោគកូវីដ-19ឲ្យបាន តាមរយៈការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការអនុវត្ត ៣.ការពារ ៣.កុំ និង ២.ត្រូវចូលរួម ដើម្បីឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ខេត្តយើងចៀសផុតពីជម្ងឺរាតត្បាតមួយនេះ។ហើយក្នុងករណីសង្ស័យអ្នកដែលមកពីតំបន់ប្រឈមពីក្រៅប្រទេស និងកន្លែងដែលពាក់ព័ន្ធនិងតំបន់ប្រឈម ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខ្លួនជាបន្ទាន់ផងដែរ។ 

គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារក្នុងភូមិទាំង២ខាងលើនេះ ក្នុង០១គ្រួសារៗទទួលបាននូវ -អង្ករ២០គីឡូក្រាម., មី០១កេស, ទឹកត្រីទឺស៊ីអ៊ីវ០១យួរ, សៀង០៣ដប និងទឹកសុទ្ធ០១ កេសធំ បន្ថែមពីនោះឯកឧត្តមអភិបាលខេត្ត រួមនិងក្រុមការងារ ក៏បានអញ្ជើញប្រគេននូវទេយ្យទាន-ទេយ្យវត្ថុ ដល់ព្រះសង្ឃនៅក្នុងវត្តគរ មាន៖អង្ករ មី,ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ សៀង រួមនិងបច្ច័យមួយចំនួនផងដែរ។

PLB Banner on article detail

អត្ថបទពេញនិយម