៣​ថ្ងៃ រដ្ឋបាលខេត្ត​បាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​ ៧៣​នាក់​

ថ្ងៃច័ន្ទ 7 មិថុនា 2021, 9:0

​ខេត្តបាត់ដំបង​! រដ្ឋបាលខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ០៤,​ទី​០៥ ,០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បានបង្ហាញ​បន្ត​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧៣​នាក់​បន្ថែមទៀត ដែល​ក្នុងនោះ​អ្នកពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: ចំនួន ៤៨​នាក់ និង​ជា​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ចំនួន ២៣​នាក់ និង​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​២៩​នាក់​។​

 

​អ្នកជំងឺ​កូ​វីដ​ទាំង​ចំនួន ៧៣​នាក់​ក្នុងនោះ​រួមមាន​!
/​រស់នៅក្នុង​ស្រុក​កំរៀង ចំនួន ៣៥​នាក់ / ស្រុក​ភ្មំ​ព្រឹក​ចំនួន ០៥​នាក់ / ខេត្ត​ប៉ៃលិន​ចំនួន ០២​នាក់ /​ស្រុក​មោង​ឬ​ស្សី​ចំនួន ០៥​នាក់ / ស្រុក​សំពៅ​លូន​០១​នាក់ / ស្រុក​សង្កែ ចំនួន ០៩​នាក់ / ស្រុក​ប​វេ​ល ចំនួន​០៤​នាក់ / ស្រុក​រតនៈមណ្ឌល ចំនួន ០៥​នាក់ / ស្រុក​ឯក​ភ្នំ ចំនួន​០២​នាក់ /​ខេត្តបន្ទាយមានជ័យ​ចំនួន​០៥​នាក់ ។​

 

​អ្នកជំងឺ​កូ​វីដ​១៩​ខាងលើ ជា​អ្នកពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: និង​ជា​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ត្រូវបាន​ចាត់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​១​នៅ​ស្រុក និង​ក្រុង​បាត់ដំបង និង​បាន​យក​សំណាក​ទៅ​វិភាគ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី​០៤,​ទី​០៥ ,​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ ឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​នានា និង​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

 

​ករណី​ព្យាបាល​ជាសះស្បើយ ចំនួន​២៩​នាក់ ក្នុងនោះ​រស់នៅ​/​ក្រុង​បាត់ដំបង​ចំនួន​០៣​នាក់ /​ស្រុក​ថ្មគោល​ចំនួន​០៣​នាក់ /​ស្រុក​មោងឫស្សី​ចំនួន​០៦​នាក់ / ស្រុក​សង្កែ ចំនួន​០៤​នាក់ / ស្រុក​កំរៀង​ចំនួន​០១​នាក់ / ស្រុក​ភ្នំព្រឹក​ចំនួន ០៣​នាក់ / ស្រុក​ឯក​ភ្នំ​ចំនួន ០២​នាក់ /​ស្រុក​បាណន់ ចំនួន​០១​នាក់ /​ស្រុក​សំពៅ​លូន ចំនួន​០១​នាក់ /​ស្រុក​ប​វេ​ល ចំនួន​០៣​នាក់ /​ស្រុក​រុក្ខ​គី​រី ចំនួន​០១​នាក់ /​និង​ខេត្តបន្ទាយមានជ័យ ០១​នាក់ ។​

 

​គួរ​បញ្ជាក់ថា​! ចាប់ផ្ដើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង​មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៩៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១៤៥ នាក់ ករណី​ស្លាប់​ចំនួន ០២ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នានា​ក្នុង​ខេត្តបាត់ដំបង​ចំនួន ២៥២​នាក់​។​

៣​ថ្ងៃ រដ្ឋបាលខេត្ត​បាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​ ៧៣​នាក់​
៣​ថ្ងៃ រដ្ឋបាលខេត្ត​បាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​ ៧៣​នាក់​
៣​ថ្ងៃ រដ្ឋបាលខេត្ត​បាត់ដំបង​រកឃើញ​អ្នកជំងឺ​កូ​វីដ​ ៧៣​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម