​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19

ថ្ងៃច័ន្ទ 7 មិថុនា 2021, 8:58

​ខេត្តបាត់ដំបង​! នៅ​ចុង​សប្តាហ៍​នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ចាត់តាំង​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ឲ្យ​ចុះ​ពិនិត្យមើល​និង​ត្រៀម​រៀបចំ​នូវ​ទីតាំង​វិទ្យាល័យ​ចំនួន​០២​កន្លែង​បន្ថែម​សំរាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 នៅតាម​បណ្តា​ស្រុក​ជាប់​ព្រំដែន​ថៃ ។​

 

 ដោយយោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ នៅ​ថ្ងៃទី​០៥ ខែមិថុនា​ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា​៖ ក្នុងនាម​តំណាង​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​រៀបចំ​ទីតាំង​សម្រាប់​សំរាក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​នៅតាម​បណ្តា​ស្រុក​ជាប់​ព្រំដែន​ថៃ ចំនួន ០២​កន្លែង ដែល​ស្ថិតនៅ​ក្នុងស្រុក​កំរៀង​និង​ស្រុក​សំពៅ​លូន នៃ​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពី​លោក​អភិបាលស្រុក លោក​ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​សុខាភិបាល​ជាច្រើនរូប​ផងដែរ​។​

 

     នៅ​ដំណើរ​ចុះ​ពិនិត្យមើល​និង​កំណត់​យក​នូវ​ទីតាំង​សម្រាប់​ធ្វើការ​សំរាក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 នៅ​ស្រុក​ទាំង​០២​ខាងលើនេះ ត្រូវ បានសម្រេច​ជ្រើស​យក​ទីតាំង “​វិទ្យាល័យ​កំរៀង​”​ដែល​ស្ថិតនៅ​ក្នុងស្រុក​កំរៀង ចំនួន​០១​កន្លែង និង បាន​ត្រៀម​រៀបចំ​បម្រុង​មួយកន្លែង​ទៀត​នៅ “​អនុវិទ្យាល័យ​ជ្រៃ​សីមា​” ដែល​ស្ថិតនៅក្នុង ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

 

​ការរៀបចំ​នូវ​ទីតាំង​សំរាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​និង​ស្រុក​សំពៅ​លូន​ទាំង​២​នេះ គឺ​៖​បន្ទាប់ពី​មានការ​ឆ្លង និង​ពី​ការចម្លង​មកពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ខាងលើនេះ បានធ្វើ​ដំណើរ​ចេញ​-​ចូលទៅ​រកស៊ី និង​បាន​ពាក់ព័ន្ធ និង​ទីតាំង​កាស៊ីណូ នៅក្នុង​ខេត្ត​ប៉ៃលិន​កន្លងមក ហើយ​លំហូរ​ប្រជាពលរដ្ឋ​និង​ការធ្វើ​តេស្ត​សំណាក​ពី​បងប្អូន​វិលត្រឡប់​មកពី​ទីកន្លែង​ខាងលើនេះ​ភាកច្រើន​តេស្ត​វត្ថុ​សំណាក​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-19 ជា​បន្តបន្ទាប់​និង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​នៃ​រដ្ឋបាលខេត្ត​និង​មន្ទីរ​ឮ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង រួមជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ដើម្បី​រៀបចំ​ទីតាំង​សម្រាប់​ការព្យាបាល​បងប្អូន​អ្នក​ជម្ងឺ​កូ​វីដ​-19​នៅ​ទីតាំង​ថ្មី​នេះ​។​

​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19
​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​​វិទ្យាល័យ​ចំនួន​២​ នៅ​ស្រុក​ជាប់​ព្រំដែន​ ជាកន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-19

PLB Banner on article detail

អត្ថបទពេញនិយម