រដ្ឋបាលខេត្ត​បាត់ដំបង​ ដាក់​វិធានការ​រដ្ឋបាល​បំរាម​គោចរ ១៤​ថ្ងៃ ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​

ថ្ងៃព្រហស្បតិ៍ 3 មិថុនា 2021, 8:34

​ខេត្តបាត់ដំបង​!  រដ្ឋបាលខេត្ត​បាត់ដំបង​ចាត់វិធានការ​រដ្ឋបាល​បំរាម​គោចរ​រយ​:​ពេល ១៤​ថ្ងៃ​ក្នុងស្រុក​កំរៀង​ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជិត ៧០​ករណី​ក្នុង​មួយថ្ងៃ​។​

 

​នៅវេលា​ជិត​កណ្តាល​អា​ធ្រា​ត​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១​នេះ​រដ្ឋបាល​ខេត្តបាត់ដំបង​បានបង្ហាញ​ឲ្យ​ដឹងថា​÷ ក្រោយពី​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅតាម​ស្រុក ក្រុង ពិសេស​នៅក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​សរុប​ចំនួន ៦៩​នាក់ ក្នុង​មួយថ្ងៃ រដ្ឋបាលខេត្ត​បាត់ដំបង​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​នូវ​បំរាម​គោចរ និង​រឹតត្បិត​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ​នេះ​មាន​រយ​:​ពេល ១៤​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃទី ០២  រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ជា​កំហិត​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាល​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំរៀង ឋិត​នៅក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​បំរាម​គោចរ​ខាងលើ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី ១០​និង​០០​នាទី​យប់ រហូតដល់​ម៉ោង ៥​និង​០០​នាទី​ព្រឹក ហើយ​ចំពោះ​ការធ្វើដំណើរ​នូវ​គ្រប់​មធ្យោបាយ​ដែល​បានចេញ​ចូល លើក​លេង​តែ​រថយន្ត​ដឹកទំនិញ​ដែល​ចេញ ចូល​នៅ​ចំណុច​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ដូង​តែប៉ុណ្ណោះ​។​

 

ការដាក់​នូវ​បំរាម​គោចរ​នេះដែរ​ក៏​ត្រូវបាន​អនុវត្ត​មិន​អនុញ្ញាតិ​ឲ្យ​មូលដ្ឋាន​អាជីវកម្ម​លក់​អាហារ​រួមមាន ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រោង​កាហ្វេ ហាង​លក់​ភេ​ជ្ជ​: ក៏ដូចជា​ទីតាំង​លក់​អាហារ​តាម​ដងផ្លូវ​ដែល​ទទួល​អតិថិជន ប៉ុន្តែ​អាច​លក់​ជា​លក្ខណ​:​វេច​ខ្ជ​ប់​បាន​។

 

ក្នុងករណី​មាន​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​ព្រម​អនុវត្តតាម​សេចក្តីសម្រេច​នេះ​និង​ត្រូវ​ប្រឈម​ដកហូត​លិខិត​អនុញ្ញាតិ​បើក​អាជីវកម្ម ឬ​បិទ​ការធ្វើ​អាជីវកម្ម​តែម្តង​

រដ្ឋបាលខេត្ត​បាត់ដំបង​ ដាក់​វិធានការ​រដ្ឋបាល​បំរាម​គោចរ ១៤​ថ្ងៃ ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​
រដ្ឋបាលខេត្ត​បាត់ដំបង​ ដាក់​វិធានការ​រដ្ឋបាល​បំរាម​គោចរ ១៤​ថ្ងៃ ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​
រដ្ឋបាលខេត្ត​បាត់ដំបង​ ដាក់​វិធានការ​រដ្ឋបាល​បំរាម​គោចរ ១៤​ថ្ងៃ ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​
រដ្ឋបាលខេត្ត​បាត់ដំបង​ ដាក់​វិធានការ​រដ្ឋបាល​បំរាម​គោចរ ១៤​ថ្ងៃ ​ក្នុង​មូលដ្ឋាន​ស្រុក​កំរៀង​

PLB Banner on article detail

អត្ថបទពេញនិយម