ខេត្តបាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែម

ថ្ងៃអង្គារ 1 មិថុនា 2021, 20:3

ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀត ដែលក្នុងនោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ចំនួន០៧នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន០៥នាក់ និងករណីព្យាបាលជាសះស្បើយចំនួន០២នាក់។

 

អ្នកជំងឺកូវីដទាំង១២នាក់ក្នុងនោះរួមមាន!
១-ឈ្មោះ លាស់ ចាត់ទិកា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មុខរបរជាងកាត់ដេរ
២-ឈ្មោះ ច្រិច ឡី ភេទស្រី អាយុ ៣៧ឆ្នាំ 
៣-ឈ្មោ គឹម ឡេង ភេទស្រី អាយុ ១៥ឆ្នាំ 
៤-ឈ្មោះ គឹម ហេង ភេទស្រី អាយុ ៣ឆ្នាំ 
៥-ឈ្មោះ គឹម ហុង ភេទប្រុស អាយុ ១ឆ្នាំ 
៦-ឈ្មោះ សេង ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ គ្រួសារប្រាំនាក់រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ
៧-ឈ្មោះ សែស ម៉ឺង ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មុខរបរលក់ដូរ
៨-ឈ្មោះ ញុន អុី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក  មកពីប្រទេសថៃ
៩-ឈ្មោះ តាប់ សីហា  ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិបឹងព្រៃ ឃុំស្នឹង ស្រុកបាណន់ មកពីប្រទេសថៃ
១០-ឈ្មោះ ឡាយ ស្រីពៅ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បុគ្គលិកកាស៊ីណូ មកពីប៉ៃលិន
១១-ឈ្មោះ វុធ វណ្ណនី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី  មកពីប្រទេសថៃ
១២-ឈ្មោះ បឺន ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី មកពីប្រទេសថៃ។

 

អ្នកជំងឺកូវីដ១៩ខាងលើ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភ:  និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ឃើញថាមានជំងឺកូវីដ១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត។

 

ករណីព្យាបាលជាសះស្បើយ
១-ឈ្មោះ អ៊ូ សំអាង ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល
២-ឈ្មោះ សេង សូនី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអំពិលឈូង ឃុំមោង ស្រុកមោងឫស្សី។
គួរបញ្ជាក់ថា! ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៣៦នាក់ បានព្យាបាលជាសះស្បើយចំនួន ៩៣ នាក់ ករណីស្លាប់ចំនួន ០២ នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យចំនួន០២នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបងចំនួន ១៣៩នាក់។

ខេត្តបាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែម
ខេត្តបាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែម
ខេត្តបាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែម
ខេត្តបាត់ដំបងបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១២នាក់បន្ថែម

PLB Banner on article detail

អត្ថបទពេញនិយម