សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

ថ្ងៃអង្គារ 1 មិថុនា 2021, 6:50

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន  ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត នៅ​ទីស្នាក់ការ​សាខា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​ក្រុម​ប្រតិបត្តិ​សាខា​ខេត្ត សរុប​ចំនួន ១៩​នាក់ ស្រី ៧​នាក់​។​

 

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១.​មតិ​សំណេះសំណាល​បើក​កិច្ចប្រជុំ​របស់​ឯកឧត្តម​ប្រធាន​អង្គប្រជុំ​
២.​របាយការណ៍​បូកសរុប​លទ្ធផល​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
៣.​របាយការណ៍​កៀរគរ​រក​មូលនិធិ​ដើម្បី​អបអរ​ខួប​លើក​ទី ១៥៨ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ ២០២១ ក្រោម​ប្រធានបទ​“​ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង កសាង​ភាព​ធន់​របស់​សង្គមជាតិ​”
៤.​មតិ​ចូលរួម​យោបល់​របស់​គណៈកម្មាធិកា​រ​សាខា​
៥.​មតិ​បូកសរុប​លទ្ធផល​កិច្ចប្រជុំ​របស់​ឯកឧត្តម​ប្រធាន​អង្គប្រជុំ​។​

 

​មានប្រសាសន៍​បើក​កិច្ចប្រជុំ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី​ក្រុម​ប្រតិបត្តិ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម  ជំរុញ​ធ្វើ​ឲ្យ​វិស័យ​ស្នូល​ទាំង ៤ របស់​កាកបាទក្រហម​កម្ពុជា ទោះបី​មានការ​រំខាន​ពី​វិបត្តិ​កូ​វីដ ១៩ យ៉ាងណាក្តី ក៏​សាខា​បាន​ពុះពារ​ធ្វើ​សកម្មភាព រហូត​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនភាព​។​

 

​អង្គប្រជុំ​បាន​ឯកភាព​ទាំងស្រុង​នូវ​របាយការណ៍​លទ្ធផល​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត  ដែល​មតិ​លើកឡើង​របស់​គណៈកម្មាធិកា​រ​សាខា លើ​របាយការណ៍​ទាំងពីរ និង​ទិសដៅ​អនុវត្ត​បន្ត  ។ 

 

​មានប្រសាសន៍​បូកសរុប​កិច្ចប្រជុំ ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ដល់​ក្រុម​ប្រតិបត្តិ​សាខា​បន្ត​យកចិត្ត​ទុក ដាក់​ចលនា​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​ក្នុងឱកាស​អបអរ​ខួប​លើក​ទី ១៥៨ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ ២០២១ និង​សហការ​ជាមួយ​អនុសាខា​ស្រុក​ក្រុង ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា និង​ពង្រឹង​បន្ថែម​លើ​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ ការងារ​ស្វែងរក​មូលនិធិ​ត្រូវ​ជួយ គៀងគ​រម​ន្ថែ​ម និយាយ​ជារួម​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការងារ​ស្នូល របស់​សាខា និង​អនុសាខា​ទាំងអស់​បាន​អនុវត្តតាម​វិស័យ​ស្នូល​ទាំង ៤ ឲ្យ​មានដំណើរ​ការល្អ​ស្របតាម អាណត្តិ​នៃ​ការងារ ។​

 

​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា និង​សប្បុរសជន ជាពិសេស​ក្រុម​ក្រឡាហោម​មនុសធម៌​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ខាន់ ម៉ា​ណេ​រ ជា​ប្រធាន​ដែល​បាន​ចូលរួមចំណែក​សកម្មភាព​មនុស្សធម៌​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​។​

 

​ជា​កិច្ចបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា បាន​ផ្តាំ​ផ្ញើអោយ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ត្រូវ​បន្ត​ពួតដៃគ្នា​ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌​នេះ​ជា​បន្តទៀត ដើម្បី​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​ជួប​ទុក្ខលំបាក និង​ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ផងដែរ និង​សូមអោយ​ក្រុមការងារ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ  ៣​ការពារ និង​២​ចូលរួម ។​

សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​
សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​

PLB Banner on article detail

អត្ថបទពេញនិយម