ឯកឧត្តម ងួន រតនៈ នាំយក​ថវិកា ២០​លាន​រៀល ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា 

ថ្ងៃច័ន្ទ 31 ឧសភា 2021, 17:30

​ខេត្តបាត់ដំបង​! នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​នាំយក​ថវិកា​ចំនួន​២០​លាន​រៀល (​ម្ភៃ​លាន​រៀល​) ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០២១​ក្រោម​ប្រធានបទ​៖ “​ទាំងអស់គ្នា​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​និង​កសាង​ភាព​ធន របស់​សង្គមជាតិ​" ប្រគល់ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដើម្បី​ចូលរួម​ទ្រទ្រង់​ក្នុង​សកម្មភាព​មនុស្សធម៌ និង ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង កំពុងតែ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​នៅក្នុង​ខេត្តបាត់ដំបង ។ 

​ក្នុងឱកាស​នោះដែរ ក៏មាន​បណ្ដា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តបាត់ដំបង បាន​បន្ត​ចូលរួម​ថវិកា​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា ដើម្បី​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ និង​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ​ក្នុង​ខេត្ត នៅក្នុង​ឱកាស​ដើម្បី​អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា ឆ្នាំ​២០២១ ផងដែរ ៕​

PLB Banner on article detail

អត្ថបទពេញនិយម